Knongsrok
· 05-06
បានប្រពន្ធល្អ សុទ្ធតែជាសំណាង តែកុំចេះតែធ្វើឱ្យប្រពន្ធទ្រាំមិនបាន ប្រយ័ត្នសំណាង ប្រែទៅជាគ្រោះ
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
838
ចិត្តមនុស្សស្រី ក្នុងនាមជាប្រពន្ធម្នាក់ តែងតែព្យាយាមអត់ធ្មត់ អត់ធន់ ស្ទើរតែគ្រប់រឿង ព្រោះមិនចង់ឱ្យគ្រួសារ មានបញ្ហា មិនចង់ឱ្យជីវិតគូបាក់បែក។ ការដែលនាងព្យាយាមអត់ធ្មត់ ស៊ូអត់ទ្រាំ មិនចង់ឈ្លោះ នោះជាចំណុចល្អរបស់នាងហើយ វាជាសំណាង ដែលអ្នកបានប្រពន្ធចិត្តធ្ងន់។
បានប្រពន្ធល្អ បានប្រពន្ធចិត្តធ្ងន់ សុទ្ធតែជាសំណាងរបស់អ្នកហើយ តែកុំព្រោះតែឃើញនាងមិនមាត់ៗ ឃើញនាងអត់ធ្មត់ គិតថានាងខ្លាចអ្នក មិនហ៊ានជាមួយអ្នកឱ្យសោះ កុំឃើញប្រពន្ធមិនមាត់ គិតថានាងស្លូត មនុស្សស្រីស្ងៀមៗ មិនមែនស្លូតទេត្រូវដឹង ដូច្នេះហើយ កុំបានដៃ ចេះតែធ្វើខ្លួនផ្ដេសផ្ដាស មិនខ្លាចចិត្តនាងនោះ កុំធ្វើឱ្យលាភសំណាង ក្លាយជាគ្រោះ ព្រោះមនុស្សមិនមាត់មិនក មិនឈ្លោះ គឺសុខចិត្តប្រើច្បាប់មកចាត់ការវិញ វាថ្លៃថ្នូរ។
ទោះជាយ៉ាងណា ប្ដីប្រពន្ធ ត្រូវចេះគោរព ឱ្យតម្លៃ និងចេះខ្លាចចិត្តគ្នាទៅវិញទៅមក កុំឃើញម្ខាងមិនមាត់ ម្ខាងទៀតចេះតែបំពាន ទង្វើមិនចេះខ្លាចចិត្តគ្នា វានឹងធ្វើឱ្យគ្រួសារគ្មានសុភមង្គល៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)