Knongsrok
· 03-22
ប្រុសៗគួរដឹងថា ហេតុអ្វីមនុស្សស្រីនាងស្ងៀមស្ងាត់?
#ចំណេះដឹង# #តិចនិចស្នេហា# #ស្នេហា#
1475
នាងមិននិយាយ កុំគិតថានាងមិនដឹង
នាងមិនសួរនាំ កុំគិតថានាងមិនខ្វល់
នាងមិនដេញដោល កុំគិតថានាងជាអ្នកខុស
នាងមិនរករឿង កុំគិតថានាងខ្លាចអ្នក
នាងមិនបន្ទោស កុំគិតថាខ្លួនអ្នកត្រូវ
ពេលដែលនាងស្ងៀមស្ងាត់ សូមប្រយ័ត្ននូវអ្វីដែលអ្នកបានធ្វើ មិនថាចេតនា ឬអចេតនាក្ដី មិនថាជាទង្វើ ឬពាក្យសម្ដីនោះឡើយ។ ពេលដែលនាងមិននិយាយអ្វីសោះ នោះជាពេលដែលនាងកំពុងតែ ព្យាយាមអត់ធ្មត់ ឬកំពុងតែទុកឱកាសឱ្យអ្នកសារភាពប្រាប់នាង។ មនុស្សស្រី ស្ងៀមស្ងាត់ មិននិយាយស្ដី មិនមែនមានន័យថា នាងល្ងង់ នាងភ្លើ មិនដឹងពីអ្វីដែលអ្នកធ្វើនោះទេ តែនាងជាមនុស្សមានហេតុផល មានភាពអត់ធ្មត់ខ្ពស់ នាងមិនឈ្លោះ ព្រោះមិនចង់មានបញ្ហាវែងឆ្ងាយ នាងមិនចង់ឱ្យទំនាក់ទំនងល្អក់កករ មានទុក្ខខ្វល់ខ្វាយនោះឡើយ។
ចូរត្រៀមចិត្ត ហើយគិតសារឡើងវិញ ព្រោះនាងស្រឡាញ់អ្នកខ្លាំង ទើបនាងមិនរករឿងឈ្លោះ តែវាក៏អាចព្រោះនាងអស់ចិត្ត ឬហត់នឿយជាមួយអ្នកខ្លាំងដូចគ្នា ទើបនាងនៅស្ងៀម លែងមានប្រតិកម្មជាមួយនឹងទង្វើរបស់អ្នក៕
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ប្ដីគ្រប់រូបគួរតែដឹង! ៨ យ៉ាងដ៏សំខាន់ ដែលប្រពន្ធរបស់អ្នកចង់បានពីអ្នកបំផុត
មនុស្សស្រឡាញ់គ្នា តែងតែឈ្លោះគ្នាជារឿងធម្មតា តែឈ្លោះតិចៗបានហើយ ទើបអាចឈ្លោះបានយូរ
មនុស្សប្រុស ទោះខិលខូចយ៉ាងណា ក៏មិនងាយលែងប្រពន្ធដែរ តែមនុស្សស្រី បើលួចលាក់មានថ្មីហើយ ងាយនឹងលែងប្ដីណាស់
ហេតុអ្វីទុកប្រពន្ធចោលទៅរកស្រីថ្មីក្មេងៗ ព្រោះតែនាងលែងស្អាតដូចមុន ចុះបើនាងរត់ចោលអ្នក ពេលដែលនាងស្អាត អ្នកមានអារម្មណ៍ម៉េច?
យោបល់ទាំងអស់ (0)