Knongsrok

· 03-25

គុណសម្បត្តិនៃការបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកមានប្រពន្ធហើយ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

2992

គុណសម្បត្តិនៃការបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកមានប្រពន្ធហើយ

បុរសមួយចំនួនតែងគិតថា ការដែលប្រាប់គេឯងថាខ្លួនមានប្រពន្ធ គឺពិបាកនឹងទាក់ទងអ្នកនេះ ទាក់ទងអ្នកនោះ ឬខ្លាចថាខ្មាសគេ ការដែលមានប្រពន្ធមិនស្អាត ឬមិនចុះសម្រុងក្នុងចំណោមមិត្តភក្តិ ឬអ្នកដទៃ។ ប៉ុន្តែគេភ្លេចគិតថា ការដែលឱ្យអ្នកផ្សេងដឹងថាខ្លួនមានប្រពន្ធ គឺមានគុណប្រយោជន៍ច្រើនណាស់។

១. មានមុខមាត់ក្នុងសង្គម

ការមានប្រពន្ធ មិនមែនអន់ ឬថោកទាបទេ ផ្ទុយទៅវិញ អ្នកផ្សេងគេនឹងគិតថា យើងជាមនុស្សប្រុសដែលសំណាង ដែលមានប្រពន្ធ មានអ្នកយក សំខាន់ គឺមានអ្នកចាំមើលថែ បារម្ភប្រៀបដូចម្ដាយយើងអ៊ីចឹង។

២. មានអារម្មណ៍ថាមិនឯកា

គ្មានអ្នកណាចាំខ្វល់ ចាំនឹក បារម្ភពីយើងដូចប្រពន្ធយើងឡើយ ហើយនាងក៏ជានារីតែម្នាក់ បន្ទាប់ពីម្ដាយយើង ដែលចាំទំនុកបម្រុង និងរៀបចំគ្រប់យ៉ាងឱ្យយើង។

៣. ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ

ការមានប្រពន្ធសម្រាប់បណ្ដើរចូលរួមក្នុងកម្មវិធីផ្សេងៗ វានឹងធ្វើឱ្យយើងមានគ្នានិយាយ ឬជជែកក្នុងពេលដែលមនុស្សជុំវិញខ្លួន គេជាប់មាត់ចចារ ឬសួរសុខទុក្ខគ្នា យ៉ាងហោចណាស់ យើងក៏មិនចាំបាច់ត្រូវទៅមើលមុខគេភ្លឹសៗ ធ្វើដូចមនុស្សមិនគ្រប់ទឹក ព្រោះតែទៅម្នាក់ឯងនោះដែរ។

៤. មិនពិបាកឆ្លើយសំណួរអត់សុជីវធម៌របស់អ្នកខ្លះ

មនុស្សមួយចំនួនសួរមិនសូវចេះគិតទេ ពេលឃើញយើងមិនទាន់រៀបការ មិនទាន់មានប្រពន្ធ សួរនោះសួរ សួរទាក់ទាញកំណាប់ដៃណាស់ សួរដដែលៗ ចឹងហើយ ការៗ មានប្រពន្ធឱ្យគេឯងបានដឹងទៅ ទើបមិនឈឺក្បាលនឹងសំណួរអ្នកក្បែរខ្លួន។

ក្នុងស្រុកសូមរក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស