Knongsrok

· 05-05

វិធីសាមញ្ញល្អបំផុតទាំង ៤ ដែលអាចកម្ចាត់បញ្ហាកំដៅនៅរដូវក្តៅនេះបាន

#គន្លឹះថែទាំសុខភាព# #រដូវក្តៅ# #សុខភាព#

161

ជាមួយនឹងរដូវក្តៅ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសុខភាព ជាពិសេសចំពោះកុមារ។ តែលោកអ្នកកុំមានការបារម្ភអី ថ្ងៃនេះក្នុងស្រុកនឹងបង្ហើបប្រាប់លោកអ្នកនូវវិធីសាមញ្ញទាំង៤ ដែលអាចកម្ចាត់បញ្ហាកម្តៅបានយ៉ាងមានប្រសិទ្ធភាព។

១.កាន់ដបទឹកត្រជាក់នៅចន្លោះខាងក្នុងនៃកដៃ

មានសរសៃឈាមធំៗជាច្រើននៅត្រង់ស្បែករបស់អ្នកនៅលើកដៃ ហើយការរក្សាកន្លែងនេះឱ្យត្រជាក់នឹងជួយរក្សាសីតុណ្ហភាពរាងកាយទាំងមូលឱ្យទាប និងមិនងាយមានប្រតិកម្មនឹងបញ្ហាឡើងកម្តៅ។

២.ផ្សើមទឹកខ្លះលើក្បាល ឬ នៅខាងក្រោយករបស់អ្នក

ការផ្សើមក្បាលឬ នៅខាងក្រោយករបស់អ្នក នឹងជួយឱ្យមានភាពត្រជាក់ក្នុងរដូវក្តៅនេះ ដោយវាជួយអោយអ្នកមានស្មារតីល្អ មិនសូវថប់ដង្ហើមនឹងសីតុណ្ហភាពក្តៅ។

៣.បន្ថែមចំណិតក្រូចឆ្មាចូលទៅក្នុងដបទឹករបស់អ្នក

ការរក្សាជាតិទឹកគឺជាគន្លឹះសំខាន់ជាងគេសម្រាប់រដូវក្តៅនេះ ហើយអ្នកអាចបន្ថែមក្រូចឆ្មារមួយចំណិតទៅក្នុងដបទឹករបស់អ្នក ដើម្បីជួយអោយមានភាពស្រស់ស្រាយ និងផឹកទឹកបានច្រើន។

៤.ញ៉ាំអាហារហឹរ

សារធាតុ capsaicin ដែលមាននៅក្នុងអាហារហឹរជួយក្នុងការជំរុញញើស ដូច្នេះហើយធ្វើឱ្យរាងកាយត្រជាក់ដោយនឹកស្មានមិនដល់។ វិធីមួយទៀតដែលអាចកម្ចាត់កំដៅគឺការទទួលទានស្ករកៅស៊ូ Minty ព្រោះវាជួយក្នុងការបង្កើតអារម្មណ៍ត្រជាក់អំឡុងពេលដែលអ្នកធ្វើដំណើរក្រោមពន្លឺថ្ងៃដ៏ក្តៅ។ សូមធ្វើតាមការណែនាំរបស់យើងដើម្បីធានាបាននូវសុខភាពល្អ និងជៀសវាងពីបញ្ហាដង្ហក់ដោយសារតែអាកាសធាតុបច្ចុន្ននេះ៕

ប្រភព៖ បរទេស

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស