Knongsrok

· 2023-09-08

ចង់ជៀសពីជំងឺ ស្រីៗត្រូវចាំកុំធ្វើរឿង ៣ នេះឲ្យសោះ ក្រោយទើបអស់រដូវថ្មីថ្មោង

#គន្លឹះថែទាំសុខភាព# #សុខភាព# #លំហាត់ប្រាណ#

1675

ជាចំណេះដឹងសម្រាប់បងប្អូនស្ត្រីគ្នាយើង ហើយក៏ជារឿងដែលបុរសគួរតែដឹងដែរ ព្រោះដើម្បីបង្កើនការយកចិត្តទុកដាក់ទៅលើមនុស្សស្រីជាទីស្រលាញ់។ នោះគឺពាក់ព័ន្ធនឹងសកម្មភាព ៤ ដែលត្រូវចាំថា ស្រីៗទើបអស់រដូវប៉ុន្មានថ្ងៃដំបូង ចាំបាច់ត្រូវជៀសវាងកុំធ្វើឲ្យសោះ៖

៣) ការធ្វើលំហាត់ប្រាណខ្លាំង

ជាធម្មតាការហាត់ប្រាណគឺល្អ វាធ្វើឲ្យរាងកាយសកម្មភាព ការពារជំងឺ តែយ៉ាងណាការធ្វើលំហាត់ប្រាណខុសពេល វាក៏អាចបង្កជាផលប៉ះពាល់មកដល់រាងកាយរបស់យើងទៅវិញ។

មនុស្សជាច្រើនគិតថា ក្រោយថ្ងៃអស់រដូវ គឺពួកគាត់អាចហាត់ប្រាណតាមចិត្តចង់ តែពួកគេមិនបានដឹងនោះទេ ថាពេលនោះស្បូននៅតែស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញនៅឡើយ អ៊ីចឹងការធ្វើលំហាត់ប្រាណ លើកដៃលើកជើងខ្លាំងពេក វាធ្វើឲ្យប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃស្បូន ថែមទាំងអាចបណ្តាលឲ្យមានលំហូរឈាមបន្ទាប់បន្សំទៀតផង។

លើសពីនេះ ភាពសុាំរបស់ស្រ្តីក្រោយពេលអស់រដូវភ្លាមៗ វាតែងតែមានការចុះខ្សោយ អ៊ីចឹងការដែលបណ្តាលឲ្យរាងកាយបែកញើសច្រើន រន្ធញើសបើក ងាយជ្រាបខ្យល់ត្រជាក់ចូល នោះគឺអាចបង្កឲ្យមានជំងឺជាច្រើន។ យកល្អបើចង់ហាត់ប្រាណ គួរជ្រើសរើសលំហាត់ប្រាណស្រាលៗ ដើម្បីតែបន្ធូរអារម្មណ៍រាងកាយបានហើយ។

២) ការទទួលទានអាហារត្រជាក់ខ្លាំង

ក្រោយទើបតែអស់រដូវ អ្នកមិនគួរទទួលទានអាហារត្រជាក់ខ្លាំង លឿនពេកនោះទេ តួយ៉ាងដូចជាកាមេរ៉ា។ ដោយសារកំឡុងពេលទើបអស់រដូវថ្មីថ្មោង សភាពរាងកាយយើងចុះខ្សោយ ភាពធន់ក៏មិនខ្ពស់ ដូច្នេះការទទួលទានអាហារត្រជាក់ខ្លាំង វាងាយនឹងធ្វើឲ្យប៉ះពាល់ដល់ចរន្តឈាម ធ្វើឲ្យស្បូនឡើងត្រជាក់ បង្កការឈឺចាប់ធ្ងន់ធ្ងរទៅពេលក្រោយ។

១) រឿងលើគ្រែ

នៅពេលទើបអស់រដូវភ្លាមៗ អ្នកក៏មិនគួរបណ្តោយខ្លួនជាមួយដៃគូ ទៅលើការរួមភេទនោះដែរ ព្រោះកំឡុងពេលនោះ ស្បូនមិនទាន់ជាសះស្បើយពេញលេញនៅឡើយ ដែលអាចបណ្តាលឲ្យស្បូនរលាក ហើយហូរឈាមមកម្តងទៀត។

ជាងនេះបាក់តេរី មេរោគក៏ងាយឆ្លងចូលទៅក្នុងខ្លួន កំឡុងពេលអ្នកធ្វើសកម្មភាពជាមួយដៃគូផងដែរ។ ដូច្នេះយូរទៅ អាចវិវត្តទៅជាជំងឺរលាកស្បូន រលាកអាងត្រគៀក... ជាដើម។ យកល្អស្រ្តីគួររង់ចាំ ៣ ថ្ងៃ ក្រោយចាប់នៃការមករដូវ ដើម្បីធានាដល់សុវត្ថិភាពរាងកាយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)