Knongsrok

· 2023-09-01

កុំគិតថាមិនឆ្ងាញ់នោះ! ការពិតផឹកទឹកក្តៅ ល្អចំពោះសុខភាពដល់ម្លឹងផង

#ការផឹកទឹកក្តៅ# #សុខភាព# #របបអាហារ#

2381

ការផឹកទឹកក្តៅឬទឹកត្រជាក់ វាអាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អនិងអាចបំពេញជាតិទឹកបានគ្រប់គ្រាន់។ ប៉ុន្តែបើយ៉ោងតាមរបាយការណ៍មួយចំនួនបានអោយដឹងថា ការផឹកទឹកក្តៅពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ទៅដល់រាងកាយរបស់យើងដូចជា ជួយទៅដល់ការរំលាយអាហារអោយប្រសើរឡើង, ជួយសម្រួលបំពង់ក និងថែមទាំងជួយអោយអ្នកជៀសផុតពីជំងឺមួយចំនួនថែមទៀតផងបើប្រៀបធៀបជាមួយនឺងការផឹកទឹកត្រជាក់។

អ្នកខ្លះជឿថាការផឹកទឹកក្តៅមានប្រសិទ្ធភាពបំផុតចំពោះសុខភាព ជាពិសេសប្រសិនបើរាងកាយរបស់អ្នកមានបញ្ហាក្នុងការរំលាយអាហារ នោះវានឹងអាចជួយដំណើរការនូវប្រព័ន្ធរំលាយអាហារជំនួសបាន។ការស្រាវជ្រាវបានបង្ហាញថាទឹកក្តៅអាចមានឥទ្ធិពលយ៉ាងល្អទៅលើចលនាពោះវៀននិងអាចធ្វើអោយសកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្តាលក៏ដូចជាអារម្មណ៍របស់អ្នកបានធូរស្បើយនិងប្រសើរឡើង។

ការខ្វះជាតិទឹកគឺជាបុព្វហេតុទូទៅមួយនៃការទល់លាមក។ ក្នុងករណីជាច្រើនទឹកផឹកគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបំបាត់និងការពារការទល់លាមកហើយការរក្សាជាតិទឹកឱ្យបានត្រឹមត្រូវគឺអាចជួយក្នុងការបន្ទន់លាមកអោយមកសភាពល្អវិញ ហើយការទទួលទានទឹកក្តៅជាប្រចាំអាចជួយឱ្យចលនាពោះវៀនរបស់អ្នកទៀងទាត់។ មិនត្រឹមតែប៉ុណ្ណោះការផឹកទឹកក្តៅឬងូតទឹកនៅពេលយប់ក៏អាចជួយឱ្យអ្នកមានភាពធូរស្រាលនិងគេងលក់ស្រួលផងដែរ។

ម្យ៉ាងទៀតប្រសិនបើអ្នកថែមក្រូចឆ្មាចូលទៅក្នុងទឹកក្តៅរបស់អ្នកនោះ រឿងដែលមិននឹកស្មានប្រាកដជាកើតឡើងព្រោះបើតាមអ្នកវិទ្យាសាស្រ្តមួយចំនួនគាត់បានណែនាំថា ការដាក់ក្រូចឆ្មាចូលទៅក្នុងទឹកក្តៅដើម្បីផឹក វាអាចផ្តល់នូវវីតាមីន C , ជួយអោយខ្យល់ដង្ហើមដកបានស្រួល រួមទាំងបង្កើនសុខភាពបន្ថែមទៅដល់រាងកាយអ្នកថែមទៀតផង ៕

ប្រភព៖ បរទេស

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)