Lookingtoday
· 04-30
ក្រុមហ៊ុន Apple បន្តពិភាក្សាជាមួយ OpenAI សម្រាប់មុខងារ AI ប្រើប្រាស់លើ iPhone
#ក្រុមហ៊ុន Apple# #បច្ចេកវិទ្យា# #OpenAI# #ទូរសព្ទ#
114
អាមេរិក ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនបច្ចេកវិទ្យាលយក្សអាមេរិក Apple Inc បានពិភាក្សាជាថ្មីជាមួយ OpenAI អំពីការប្រើប្រាស់បច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ Startup ដើម្បីផ្តល់ថាមពលដល់មុខងារថ្មីៗមួយចំនួន ដែលត្រូវបានណែនាំនៅលើ iPhone នាចុងឆ្នាំនេះ ។
របាយការណ៍នេះ បាននិយាយដោយដកស្រង់ ពីមនុស្សដឹងពីបញ្ហានេះថា ក្រុមហ៊ុនបានចាប់ផ្តើមពិភាក្សាអំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសក្តានុពលមួយ និងរបៀបមុខងារ OpenAI នឹងត្រូវបានបញ្ចូល ទៅក្នុងប្រព័ន្ធប្រតិបត្តិការ iPhone បន្ទាប់របស់ Apple គឺ iOS 18 ។
Apple និង OpenAI មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់រ៉យទ័រសម្រាប់ការធ្វើអត្ថាធិប្បាយទេ។ ចំណែលក Bloomberg បានរាយការណ៍ កាលពីខែមុនថា Apple កំពុងពិភាក្សាដើម្បីផ្តល់អាជ្ញាប័ណ្ណ Gemini chatbot របស់ Google សម្រាប់មុខងារ iPhone ថ្មី ។
របាយការណ៍របស់ Bloomberg បានបន្តថា Apple មិនបានធ្វើការសម្រេចចិត្តចុងក្រោយលើដៃគូណាមួយដែលខ្លួននឹងប្រើប្រាស់នោះទេ ហើយអាចឈាន ដល់កិច្ចព្រមព្រៀងជាមួយ Google របស់ OpenAI និង Alphabet Inc ឬជ្រើសរើសអ្នកផ្តល់សេវាផ្សេងទៀតទាំងស្រុង។ Apple មានភាពយឺតយ៉ាវក្នុងការដាក់ចេញ AI ជំនាន់ថ្មី អាចបង្កើតការឆ្លើយតបដូចមនុស្សទៅនឹងការសរសេរជាលាយលក្ខណ៍អក្សរ ជាងគូប្រជែងដូចជា Microsoft និង Google ដែលកំពុងត្បាញវាទៅជាផលិតផល ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយកាលពីខែកុម្ភៈថា ក្រុមហ៊ុនកំពុងវិនិយោគយ៉ាង សំខាន់នៅលើ AI ជំនាន់ថ្មី ហើយនឹងបង្ហាញបន្ថែមទៀតអំពីផែនការ របស់ខ្លួនក្នុងការដាក់បច្ចេកវិទ្យានេះឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
នាយកប្រតិបត្តិ Apple លោក Tim Cook កំពុងពិចារណាបង្កើតរោងចក្រផលិតនៅឥណ្ឌូនេស៊ី
សហរដ្ឋអាមេរិក និងអង់គ្លេសប្រកាសភាពជាដៃគូស្ដីអំពីសុវត្ថិភាព និងការធ្វើតេស្ត AI
អតីតវិស្វករសូហ្វវែរ Google ត្រូវបានចោទប្រកាន់ពីបទលួចការសម្ងាត់ AI ដើម្បីជួយក្រុមហ៊ុនចិន
ក្រុមហ៊ុនប្រេងឥណ្ឌា ដកខ្លួនពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី ចំពេលមានទណ្ឌកម្មដ៏តឹងតែង
យោបល់ទាំងអស់ (0)