TNAOT News

· 04-27

ផ្សារដើមគរថ្មី ចាប់ផ្តើមអាជីវកម្មជាផ្លូវការហើយ លើផ្ទៃដីសរុប ៣០ហិចតា

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

7331

ផ្សារដើមគរថ្មី ឬមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការហើយ លើផ្ទៃដីសរុប ៣០ហិចតា ក្រោមចក្ខុវិស័យប្រែក្លាយទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ នាំមកនូវកសិផលនិងទំនិញដែលមានគុណភាពល្អនិងតម្លៃធូរថ្លៃជូនចំពោះប្រជាជនកម្ពុជា ហើយក៏ជំរុញឱ្យកសិផលនិងទំនិញផ្សេងៗទៀតនៅកម្ពុជាលក់ទៅកាន់ទីផ្សារពិភពលោកវិញដែរ។ ពិធីបើកសម្ពោធនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម វ៉ាង វិនធាន Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ បានប្ដេជ្ញាថានឹងប្រែក្លាយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិប្រែក្លាយទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន នាថ្ងៃអនាគត ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះរវាងប្រជាជនកម្ពុជា-ចិន និងប្រជាជនក្នុងតំបន់អាស៊ានផងដែរ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន បានបង្ហាញក្ដីសង្ឃឹមថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងបម្រើការដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ហើយរួមចំណែកដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងចិនផង។ កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានទទួលលទ្ធផលជាផ្លែផ្កាច្រើន ហើយប្រទេសចិនបានបន្តជាដៃគូពាណិជ្ជកម្មធំបំផុតនិងប្រទេសវិនិយោគធំបំផុតនៃប្រទេសកម្ពុជា។នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដ៏សំខាន់នៅរាជធានីភ្នំពេញដ៏មានសារៈសំខាន់ណាស់។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់ការកសាងនិងអភិវឌ្ឍនៃផ្សារថ្មីនេះ។មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ នៅពេលអនាគត នឹងកសាងឱ្យក្លាយជាផ្សារបោះដុំជំនាញដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន ហើយនឹងបង្កើតទៅជាផ្សារចម្រុះដែលបោះដុំកសិផលនិងទំនិញផ្សេងទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស