TNAOT News

· 04-27

កុមារ ៩៥នាក់ ត្រូវបានជួយសង្គ្រោះពីការជួញដូរខុសច្បាប់នៅប្រទេសឥណ្ឌា

#NEW NEWS# #ព័ត៌មាន# #ប្រទេសឥណ្ឌា# #កុមារ​តូច# #ជួញដូរមនុស្ស# #ព័ត៍មានអន្តរជាតិ# #ខុសច្បាប់#

6758

កុមារប្រមាណ ៩៥នាក់ ដែលមានអាយុចន្លោះពី ៤ទៅ ១២ឆ្នាំ ត្រូវបានជួយសង្គ្រោះនៅរដ្ឋUttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅពេលដែលពួកគេ កំពុងត្រូវបានជួញដូរដោយខុសច្បាប់ពីរដ្ឋ Bihar ដែលនៅជិតខាងនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រី ក្នុងតំបន់នាថ្ងៃសៅរ៍នេះ។

ក្មេងៗត្រូវបានគេរាយការណ៍ថា ត្រូវបានឈ្មួញជួញដូរនៅក្នុងឡានក្រុង ដោយគ្មានការយល់ព្រមពី ឪពុកម្តាយរបស់ពួកគេ។ មន្ត្រីនៃគណៈកម្មការកុមាររដ្ឋ Uttar Pradesh បានជួយសង្គ្រោះកុមារ បន្ទាប់ពីទទួលបានការរាយការណ៍អំពីការជួញដូរខុសច្បាប់។ ប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងនៅតំបន់Gorakhpur នៃរដ្ឋUttar Pradesh កាលពីថ្ងៃសុក្រ ខណៈរថយន្តក្រុងនេះត្រូវបានគេឲ្យដឹងថា កំពុងធ្វើដំណើរឆ្ពោះទៅតំបន់Saharanpur នៃរដ្ឋUttar Pradesh។មន្ត្រីនៃគណៈកម្មាធិការសុខុមាលភាពកុមារក្នុងស្រុកSarvesh Awasthi បានបញ្ជាក់ថា កុមារទាំង ៩៥នាក់ ដែលត្រូវបានជួយសង្គ្រោះ ពួកគេភាគច្រើនបានប្រាប់សមត្ថកិច្ចថា ពួកគេមិនដឹងថាពួកគេត្រូវបានឈ្មួញយកទៅទីណាទេ។ យ៉ាងណាមិញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ សមត្ថកិច្ចក៏កំពុងទាក់ទង់ទៅកាន់ឪពុកម្តាយរបស់ពួកគេ ហើយកុមារនឹងត្រូវប្រគល់ទៅឱ្យឳពុកម្តាយរបស់ពួកគេវិញនៅក្នុងពេលឆាប់ៗនេះផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស