TNAOT News

· 04-25

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់របស់ក្រុមតារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា

#សម្តេចតេជោ ហ៊ុន សែន# #បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ការប្រកួតបាល់ទាត់# #ក្រុមតារាកម្ពុជា#

7947

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង ក្រោយពីសម្តេចតេជោ ត្រូវបានទទួលការអញ្ជើញឲ្យធ្វើជា «គ្រូបង្វឹកកិត្តិយស» របស់ក្រុមបាល់ទាត់មួយនេះ។

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់លើក្រុមបាល់ទាត់តារាកម្ពុជា ដោយចាប់ផ្តើមទម្រង់លេងរបស់សម្តេចគឺ ៣.៤.៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។ នាឱកាសនោះដែរ ​នឹងមានការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានការប្រកួតរវាងក្រុម Vloggers All Star ជាមួយបាល់ទះ S&E All Star និងមួយប្រកួតទៀតរវាង CFSS ជាមួយ Kun Khmer All Star។

ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងសាធារណជនទាំងអស់ចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។​ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជន ចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា៕ សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស