TNAOT News

· 04-25

លោក Santa Kh រងការរិះគន់យ៉ាងខ្លាំង ខណៈប្រើកាយវិការថតរូបមិនសមរម្យ ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹក

#Social Life# #រូបសំណាកសេះសមុទ្របាញ់ទឹក# #កម្សាន្ត# #លោក Santa Kh# #តារាខ្មែរ#

8372

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះមហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងប្រតិកម្ម និងបញ្ចេញមតិរិះគន់ជាច្រើនហូរហែដល់អ្នកផលិតមាតិកាបែបកំប្លែងមួយរូបគឺលោក Santa Kh ពាក់ព័ន្ធនឹងការបង្ហោះរូបភាពបង្ហាញកាយវិការមិនសមរម្យនៅកន្លែងទេសចរណ៍មួយកន្លែងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងក្រុងកំពត។

រូបភាពមួយសន្លឹកនោះដែរលោក Santa Kh បានថតរូបនៅចំនុចរូបសំណាកសេះសមុទ្របាញ់ទឹក លើទឹកដីនៃក្រុងកំពត ដោយលោកបានយកដៃមកដាក់ពីមុខធ្វើដូចជាកំពុងឈរនោមអ៊ីចឹង។​ ក្នុងរូបភាពនោះបានធ្វើឱ្យមហាជនហួសចិត្ត និងលើកឡើងនូវមតិផ្សេងៗគ្នាជាច្រើនក្នុងន័យថា អ្នកផលិតមាតិការូបនេះហាក់លេងជ្រុល ខ្វះការពិចារណា និងគ្មានសីលធម៌ជាដើម។

ស្របពេលជាមួយគ្នាដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហោះសារយ៉ាងដូច្នេះថា មុខមាត់ស្អាតតែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ! នេះជាទង្វើគ្មានសីលធម៌ និងជាគំរូអាក្រក់ ហើយក៏ជាការមាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កកំពតផងដែរ។ មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមអញ្ជើញលោក Santa Kh មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែកត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន៕ សម្រួលអត្ថបទដោយ៖ Puthseyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស