TA X2
· 04-13
ចិនកោះអញ្ជើញអ្នកការទូតជប៉ុន ជុំវិញការអត្ថាធិប្បាយអវិជ្ជមាន ក្នុងជំនួបកំពូល នៅអាមេរិក
#ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
3196
ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសរបស់ខ្លួនបានកោះអញ្ជើញអ្នកការទូតជប៉ុន នៅថ្ងៃសុក្រ (ទី១២ ខែមេសា) នេះ ដើម្បីបង្ហាញពីការព្រួយបារម្ភ និងការមិនពេញចិត្ត ចំពោះការអត្ថាធិប្បាយអវិជ្ជមានអំពីខ្លួន ដែលត្រូវបានចាក់ផ្សាយអំឡុងជំនួបកំពូលរបស់មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះរួមទាំងប្រទេសជប៉ុនផងដែរ បាន និងកំពុងកសាងកម្លាំងយោធារបស់ពួកគេ ដើម្បីទប់ទល់នឹងអ្វីដែលពួកគេមើលឃើញថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីប្រទេសចិន នៅក្នុងតំបន់នានា ដូចជានៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់ជាដើម។
នៅឯកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ នាទីក្រុងវ៉ាស៊ីនតោន មេដឹកនាំទាំង៣ បានពិភាក្សាអំពីសកម្មភាពបង្កហេតុរបស់ចិន ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ថែមពីលើការបង្ហាញពីកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច។
អ្នកនាំពាក្យក្រសួងការបរទេស លោក Mao Ning បានប្រាប់សន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លា និងប្រឆាំងយ៉ាងដាច់ខាត ចំពោះការកត់សម្គាល់នេះ»។ លោកស្រីបានបន្ថែមថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះនយោបាយក្រុមតូចរបស់ប្រទេសទាំងនេះ និងសកម្មភាពណាមួយដែលញុះញង់ និងជំរុញឲ្យមានភាពតានតឹង។ លោកស្រី Mao បានសង្កត់ធ្ងន់ថា៖ «ប្រទេសចិនប្រឆាំងនឹងការបង្កើតរង្វង់ផ្តាច់មុខនៅក្នុងតំបន់នេះ»។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ត្រីក្រសួងមួយរូប គឺលោក Liu Jinsong បានជួបជាមួយមន្ត្រីស្ថានទូតជប៉ុន លោក Akira Yokochi ដើម្បីបង្ហាញ «ការមិនពេញចិត្តការទូត» អំពីការអត្ថាធិប្បាយអវិជ្ជមាននេះ ដោយសម្តែងការព្រួយបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងក្លារបស់ប្រទេសចិន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានដាក់ចេញនូវគម្រោងជាបន្តបន្ទាប់ រាប់ចាប់ពីការផលិតមីស៊ីលរួមគ្នា ដើម្បីបញ្ជូនមនុស្សទៅចុះចតលើឋានព្រះចន្ទ ខណៈដែលថ្កោលទោសចំពោះសកម្មភាពបង្កហេតុរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្មាំសមុទ្រចិន និងជប៉ុន ល្បាតដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងកើត
ហ្វីលីពីនរំពឹងទទួលបានកិច្ចព្រមព្រៀងវិនិយោគ ១០០ពាន់លានដុល្លារពីជំនួបកំពូលជាមួយអាមេរិក និងជប៉ុន
លោក Marcos៖ ហ្វីលីពីន នឹងបន្តកិច្ចសន្ទនាជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ហ្វីលីពីននិយាយថា ខ្លួនប្តេជ្ញាការពារការអះអាងសិទ្ធិ នៅសមុទ្រចិនខាងត្បូង
យោបល់ទាំងអស់ (0)