TNAOT News
· 2024-04-20
កម្ពុជាសម្រេចនាំចេញទំនិញទៅកាន់ទីផ្សារវៀតណាមកើនឡើង ៥៣%
#សង្គម# #កម្ពុជា# #ទីផ្សារវៀតណាម# #DEVELOPING NEWS# #សេដ្ឋកិច្ចជាតិ#
7754
គិតត្រឹមរយៈពេល៣ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ 
យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថាចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅវៀតណាមសម្រេចបានទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើង ៥៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ៩៣៣លានដុល្លារធ្លាក់ចុះជាង ២ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថាសម្រាប់ទំនិញដែលកម្ពុជានាំចេញ រួមមានសម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀតជាដើម។ 

ជាមួយគ្នានេះដែរសម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន និងសម្ភារមួយចំនួនទៀត។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ចំនួន ៦,២ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ ដោយក្នុងនោះសហរដ្ឋអាមេរិកមានតម្លៃជាង ១,៩ពាន់លានដុល្លារ កើន ៨.៩ភាគរយ, ចិនមានតម្លៃជាង ៣៦៦លានដុល្លារ កើនឡើង ១១.៤ភាគរយ, និងជប៉ុនមានតម្លៃជាង ៣៦៥លានដុល្លារកើនឡើង ១៨.៤ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាវាមុជទឹកអាម៉េរិកបាញ់មីស៊ីលលើនាវាអ៊ីរ៉ង់នៅជិតប្រទេសស្រីលង្កា បណ្តាលឲ្យមនុស្សស្លាប់ ៨៧ នាក់
ក្រសួងបរិស្ថានបដិសេធលើការផ្សាយដែលនាំឲ្យមានការភាន់ច្រឡំនៅក្នុងសង្គមកម្ពុជាទាក់ទងនឹងចំនុចកម្តៅ Hotspots
កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទដៃក្នុងរថយន្ត នៅខណ្ឌពោធិ៍សែនជ័យ
អាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ នៅខេត្តព្រះវិហារ

យោបល់ទាំងអស់ (0)