TA X2
· 04-18
ក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កានឹងប្រឹក្សាយោបល់ជាមួយ IMF ពាក់ព័ន្ធនឹងសំណើម្ចាស់បំណុលចុងក្រោយបង្អស់
#ស្រីលង្កា# #ក្រសួងហិរញ្ញវត្ថុ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
3128
ក្រសួងហិរញ្ញវត្ថុស្រីលង្កា នៅថ្ងៃពុធ (ទី១៧ ខែមេសា) បាននិយាយថា ប្រទេសខ្លួននឹងប្រឹក្សាយោបល់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីវាយតម្លៃថា តើសំណើចុងក្រោយបំផុតដែលបានពិភាក្សាជាមួយម្ចាស់ប័ណ្ណបំណុលស្ថិត នៅក្នុងកម្រិតនៃកម្មវិធីជំនួយរបស់ខ្លួន ឬយ៉ាងណា។
ប្រទេសកោះអាស៊ីខាងត្បូង កាលពីថ្ងៃអង្គារ (ទី១៦ ខែមេសា) បានច្រានចោលសំណើរបស់ម្ចាស់បំណុលអន្តរជាតិ ដែលចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលជាង ១២ពាន់លានដុល្លារ ដោយធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរដល់ការគាំទ្ររបស់ IMF និងការពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិបំណុល។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋ លោក Shehan Semasinghe បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីមានការប្រឹក្សាយោបល់ទាំងនេះ យើងសង្ឃឹមថា នឹងបន្តការពិភាក្សាជាមួយម្ចាស់បំណុលក្នុងគោលបំណងឈានដល់ចំណុចរួម មុនពេលក្រុមប្រឹក្សាភិបាល IMF ពិចារណាលើការពិនិត្យឡើងវិញលើកទី២ នៃកម្មវិធី EFF (កម្មវិធីផ្តល់មូលនិធិបន្ថែម) ដល់ប្រទេសស្រីលង្កា»។
គួរបញ្ជាក់ថា ប្រទេសកោះមួយនេះបានខកខានសងបំណុលបរទេសរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២២ ហើយបានចាប់ផ្តើមការចរចាជាមួយម្ចាស់បំណុលទ្វេភាគីជាច្រើនខែក្រោយមក ដោយទីបំផុតទទួលបានកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយប្រទេសចិន ឥណ្ឌា និង Paris Club (ក្រុមប្រទេសផ្ដល់ឥណទាន នៅទីក្រុងប៉ារីស ប្រទេសបារាំង) កាលពីខែវិច្ឆិកាឆ្នាំមុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រី៖ អាល្លឺម៉ង់គាំទ្រលោកស្រី Georgieva ធ្វើជាប្រធាន IMF អាណត្តិទី២
ជប៉ុន អំពាវនាវឱ្យមានការដោះស្រាយដោយគោរពច្បាប់លើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី
ប្រទេសចិន ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមីយ៉ាន់ម៉ា
មន្ត្រី៖ កូរ៉េខាងត្បូងរំពឹងថា ទំនាក់ទំនងជាមួយអាមេរិកនឹងមិនប្រែប្រួល ទោះលទ្ធផលការបោះឆ្នោតខែវិច្ឆិកាយ៉ាងណាក៏ដោយ
យោបល់ទាំងអស់ (0)