TA X2
· 04-13
ជប៉ុន អំពាវនាវឱ្យមានការដោះស្រាយដោយគោរពច្បាប់លើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី
#ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
4602
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយនៅថ្ងៃសុក្រ (១២ មេសា) នេះថា ប្រទេសជប៉ុន ចង់ឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក គោរពតាមច្បាប់អន្តរជាតិ ដោយបន្ថែមថាប្រធានបទនេះទំនងជានឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយនៃសមភាគីរបស់លោកមកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 ។
លោក ស៊ុនអ៊ីឈិ ស៊ូហ៊្សូគិ (Shun'ichi Suzuki) បាននិយាយថា «ជំហររបស់ជប៉ុន គឺត្រូវតែដោះស្រាយតាមរបៀបដែលមិនបំពានច្បាប់អន្តរជាតិ» ដោយបញ្ជាក់ថាទីក្រុងតូក្យូ មានការប្រុងប្រយ័ត្នចំពោះគំនិតដែលបង្ហើបដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីជាដាច់ខាត ដែលនេះជាវិធានការមួយអាចនាំឱ្យមានជម្លោះផ្លូវច្បាប់។
លោក ស៊ូហ៊្សូគិ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ G7 និងក្រុមមេដឹកនាំហិរញ្ញវត្ថុពីប្រទេសទាំង ២០ (G20) ដែលនឹងត្រូវធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
សហភាពអឺរ៉ុប និងក្រុមប្រទេសទាំងប្រាំពីរ (G7) បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រមាណ ៣០០ ពាន់លានអឺរ៉ូ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើអ៊ុយក្រែន។ សហភាពអឺរ៉ុប និង G7 បានកំពុងពិភាក្សាគ្នាអស់ពេលជាងមួយឆ្នាំមកហើយថាតើគួរធ្វើបែបណា និងមធ្យោបាយណាដែលធ្វើឱ្យទ្រព្យសម្បត្តិទាំងនេះអាចប្រើប្រាស់បាន៕
https://www.reuters.com/world/japan-calls-law-abiding-fix-handling-frozen-russian-assets-2024-04-12/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហ្វីលីពីនរំពឹងទទួលបានកិច្ចព្រមព្រៀងវិនិយោគ ១០០ពាន់លានដុល្លារពីជំនួបកំពូលជាមួយអាមេរិក និងជប៉ុន
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
EU នឹងពិចារណាវិធានការប្រឆាំងអ៊ីរ៉ង់ ប្រសិនបើមានការបញ្ជូនមីស៊ីលឲ្យទៅរុស្ស៊ី
ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅថ្ងៃទី១៥-១៦ ខែមិថុនា
យោបល់ទាំងអស់ (0)