TA X2
· 04-17
ប្រទេសចិន ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមីយ៉ាន់ម៉ា
#ព័ត៌មាន# #ប្រទេសចិន# #មីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#
4015
កាលពីថ្ងៃអង្គារ១៦ មេសាសប្ដាហ៍នេះ ប្រទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាដើម្បីបញ្ចប់ជម្លោះក្នុងសហភាពមីយ៉ាន់ម៉ា ស្របពេលការប្រយុទ្ធកាន់តែខ្លាំងក្លារវាងរដ្ឋាភិបាលយោធា និងកងកម្លាំងប្រឆាំង នៅជិតព្រំដែនប្រទេសថៃ។
ក្រុមយុទ្ធជនតស៊ូរបស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ទី១៥ ខែមេសា បានលើកបដា និងបង្ហូតទង់របស់ពួកគេនៅឯមូលដ្ឋានទ័ព ដែលទើបដណ្ដើមបានថ្មីៗ ដោយនិយាយថា យុទ្ធជនរបស់ពួកគេបានបណ្ដេញការប៉ុនប៉ងរបស់កងទ័ពរបបយោធាឆ្ពោះទៅកាន់ទីប្រជុំជនសំខាន់នៃទីក្រុងមីយ៉ាវ៉ាឌី (Myawaddy)តាមបណ្តោយព្រំដែនថៃ ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹកកាលពីសប្តាហ៍មុន។
ទីក្រុងពាណិជ្ជកម្មដ៏សំខាន់មីយ៉ាវ៉ាឌី(Myawaddy) ត្រូវបានដណ្ដើមយកដោយក្រុមយុទ្ធជនមានទំនាក់ទំនងជាមួយសម្ព័ន្ធជនជាតិភាគតិចប្រដាប់អាវុធការ៉ែន(Karen)។ការដួលរលំរបស់ទីក្រុងនេះ បានបង្ហាញពីការបាត់បង់នៅក្នុងសមរភូមិមួយផ្សេងទៀតសម្រាប់របបយោធាដ៏មានឥទ្ធិពលដែលបានដណ្តើមគ្រប់គ្រងប្រទេសនៅអាស៊ី-អាគ្នេយ៍មួយនេះ កាលពីឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារ ពីដៃរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែស្ថិតក្នុងការឃុំខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។
កំហឹងប្រឆាំងនឹងរបបយោធាបានវិវត្តទៅជាចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេស។ ចាប់តាំងពីខែតុលាឆ្នាំមុនមក កងទ័ពបានបាត់បង់ការគ្រប់គ្រងលើតំបន់សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាមួយទាំងឥណ្ឌា និងចិន ធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាមប្រឆាំងរបបសឹក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)