TA X2
· 04-18
បម្រាមហាមជក់បារីរបស់អង់គ្លេសសម្រាប់ក្មេងអាយុក្រោម១៥ឆ្នាំ បានឆ្លងកាត់ភាពចម្រូងចម្រាស់នៅសភាលើកដំបូង
#ព័ត៌មាន# #Rishi Sunak# #ការហាមជក់បារី# #ព័ត៍មានអន្តរជាតិ#
4263
ផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ក្នុងការដាក់បម្រាមអ្នកដែលមានអាយុ ១៥ឆ្នាំ និងនៅអាយុក្រោមនេះ មិនឲ្យទិញបារី បានឆ្លងកាត់ការបោះឆ្នោតនៅសភាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ ទោះបីជាសមាជិកសភាជាច្រើនរូបរបស់លោក បានបោះឆ្នោតប្រឆាំងបម្រាមនេះក៏ដោយ។
ផែនការរបស់ លោក Sunak ក្នុងការដាក់ច្បាប់ប្រឆាំងការជក់បារីដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក បានធ្វើឱ្យសមាជិកមួយចំនួននៃគណបក្សអភិរក្សនិយមរបស់លោកដែលកំពុងគ្រប់គ្រងអំណាច រួមមានទាំងអតីតនាយករដ្ឋមន្ត្រី លោកស្រី លីស ត្រាស់(Liz Truss) និងលោក Boris Johnson ដែលបាននិយាយថា រដ្ឋមិនគួរជ្រៀតជ្រែកក្នុងរបៀបរស់នៅរបស់ប្រជាជននឡើយ។
សេចក្តីស្នើច្បាប់នេះបានអនុម័តការបោះឆ្នោតនៅក្នុងសភារបស់ចក្រភពអង់គ្លេស ដោយសំឡេង ៣៨៣ គាំទ្រ និង ៦៧សំឡេង ប្រឆាំង ដែលមានន័យថាវានឹងឈានទៅដំណាក់កាលបន្ទាប់ក្នុងសភា ដែលអាចត្រូវធ្វើវិសោធនកម្ម។
ច្បាប់នេះជាគោលនយោបាយដ៏សំខាន់មួយរបស់ លោក Sunak មុនការបោះឆ្នោតនៅចុងឆ្នាំនេះ ដែលការស្ទង់មតិបង្ហាញថា គណបក្សការងារជាគណបក្សប្រឆាំងនឹងទទួលជ័យជម្នះ។
សេចក្តីស្នើច្បាប់ស្តីពីថ្នាំជក់ មានគោលបំណងរារាំងកុមារ ដែលកើតចាប់តាំងពីឆ្នាំ ២០០៩ ពីលទ្ធភាពមិនអាចទិញបារីបានដោយស្របច្បាប់ឡើយ។
https://sg.news.yahoo.com/bill-phase-smoking-advances-uk-004552269.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)