TA X2
· 03-12
មនុស្សយ៉ាងហោច ២៦នាក់ស្លាប់ និង ៦នាក់បាត់ខ្លួន បន្ទាប់ពីបំណាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី
#ព័ត៌មាន# #ទឹកជំនន់# #ព័ត៍មានអន្តរជាតិ# #ឥណ្ឌូនេស៊ី#
6283
ក្រុមអាជ្ញាធរនិយាយនៅថ្ងៃចន្ទនេះថា ទឹកជំនន់ និងបំណាក់ដីនៅខេត្តស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ ក្នុងនោះមនុស្ស ៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
រយៈពេលជាច្រើនថ្ងៃក្រោយភ្លៀងធ្លាក់ខ្លាំង ផ្ទះជាច្រើនខ្នង និងហាងលក់ទំនិញជាច្រើនកន្លែង បានរងការខូចខាតដោយសារការជន់លិច ហើយផ្លូវបានបាក់ស្រុតចូលទន្លេ ហើយផ្លូវជាច្រើនខ្សែ បានបិទដោយសារដើមឈើបាក់ ។
ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានធ្វើដំណើរទៅដល់ទីក្រុង Padang នាថ្ងៃចន្ទនេះ ដើម្បីដឹកនាំកិច្ចខិតខំសម្របសម្រួល និងវាយតម្លៃផលខូចខាត ហើយនិងចែកមូលនិធិសង្រ្គោះបន្ទាន់ ។
ទីភ្នាក់ងារមួយនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋយ៉ាងហោច ៣៩.០០០នាក់ បានរងផលប៉ះពាល់ដោយសារបំណាក់ដី និងទឹកជំនន់នៅក្នុងតំបន់ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Updat៖ មនុស្ស២១នាក់ស្លាប់ និង៦នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី
មនុស្ស ៩នាក់ ដែលបាត់ខ្លួនដោយបំណាក់ដី នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី រកឃើញនៅរស់
អ្នកជិះស្គីនូវ៉ែលហ្សេឡង់ ២នាក់ស្លាប់ដោយសារបំណាក់ព្រិល នៅប្រទេសជប៉ុន
មនុស្ស ២នាក់ស្លាប់ និង ៤នាក់រងរបួសលើទូកជនអន្តោប្រវេសន៍នៅជិតប្រជុំកោះ Canary របស់អេស្ប៉ាញ
យោបល់ទាំងអស់ (0)