TNAOT News

· 04-13

ឯកឧត្តម Wang Wentian ផ្ញើសារអបអរសាទរប្រជាជនកម្ពុជាក្នុងឱកាសមហាសង្ក្រាន្តឆ្នាំថ្មី

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6818

សារអបអរសាទរ របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយបានសម្តែងគារវកិច្ចដោយស្មោះ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុល សុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ ដល់មិត្តភក្តិកម្ពុជាគ្រប់មជ្ឈដ្ឋាន តាមអត្ថន័យសារនោះបានបន្ថែមថា «ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងនឹកដល់អតីតកាល និងរម្លឹកពីប្រវត្តិសាស្ត្រ។ យើងមិនអាចបំភ្លេចទេ អំឡុងពេលសន្និសិទទីក្រុងបានឌុងក្នុងឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានសព្វព្រះរាជហឫទ័យមានកិច្ចជំនួប ជាមួយឯកឧត្តម Zhou Enlai អតីតនាយករដ្ឋមន្ត្រីចិន និងបានបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រន ទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។ សម្ដេច«ព្រះបរមរតនកោដ្ឋ» បានចាត់ទុកប្រទេស ចិនជាស្រុកកំណើតទីពីររបស់ទ្រង់ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសចិន និងបានសព្វព្រះទ័យនិពន្ធបទចម្រៀងដែលកោតសរសើរពីចំណងមិត្តភាពរវាងចិននិងកម្ពុជា និងត្រូវបានបកស្រាយដោយប្រជាពលរដ្ឋទាំងពីរប្រទេសរហូតមកដល់បច្ចុប្បន្ននេះ ក្រោមទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងក្រោមការបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុន ចិន និងកម្ពុជាបានកំណត់ក្រមប្រតិបត្តិផ្លាស់ប្តូរទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមក និងមានសមភាពគ្នា បង្កើតបានជាប្រពៃណីដ៏ ស្រស់ផូរផង់ដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក និងបង្កើតបានជាចំណងមិត្តភាពដែកថែបដ៏ស្និទ្ធដូច គ្រួសារតែមួយ និងផ្តល់ផលប្រយោជន៍ជូនដល់មនុស្សជំនាន់ក្រោយ ជាចំណងមិត្តភាពដែលយើងគួរថែទាំ រក្សាយ៉ាងយកចិត្តទុកដាក់ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ [....]ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងប្រសិទ្ធពរជ័យ និងមានក្តីរំពឹងនាពេលអនាគត។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជា ប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពដែលពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីបង្កើនការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ផ្សារភ្ជាប់បេះដូង រវាងប្រជាជននិងប្រជាជន និងការសិក្សាពីគ្នាទៅវិញទៅមកលើអរិយធម៌។ កាលពីប៉ុន្មានថ្ងៃមុន ស្ថានទូត ចិនប្រចាំកម្ពុជាបានចេញនូវវីឌីអូក្រោមចំណងជើងថា "កម្ពុជា តោះ បោះជំហានទៅមុខ!" ដែល | វីឌីអូនេះទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញអ៊ីនធើណេត អ្នកក្នុងបណ្តាញអ៊ីនធើណេតចិន ជាច្រើនបានបង្ហាញថា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្សាន្តទេសចរណ៍ និងរួមគ្នានិទានពីចំណង មិត្តភាពរវាងចិននិងកម្ពុជា។ [...]

ជាចុងក្រោយ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមគោរពជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿង ប្រជាជន មានសេចក្តីសុខក្សេមក្សាន្ត! សូមជូនពរទំនាក់ទំនងរវាងចិននិងកម្ពុជា រីកចម្រើនអភិវឌ្ឍន៍ឈានដល់ កម្រិតថ្មីមួយទៀតក្នុងប្រវត្តិសាស្ត»៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស