TA X2
· 04-13
ឆ្មាំសមុទ្រចិន និងជប៉ុន ល្បាតដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងកើត
#សមុទ្រចិនខាងកើត# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4630
ឆ្មាំសមុទ្រចិន នៅថ្ងៃសុក្រ (ទី១២ ខែមេសា) នេះ បាននិយាយថា ខ្លួនបានល្បាត «ដែនទឹក» នៃកោះ Diaoyu ដែលត្រូវបានគេស្គាល់ផងដែរនៅក្នុងប្រទេសជប៉ុនថា ជាប្រជុំកោះ Senkaku នៅក្នុងសមុទ្រចិនខាងកើត។
ចំណែកឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងនៅក្នុងព្រឹត្តិបត្រដាច់ដោយឡែកមួយថា នាវាល្បាតរបស់ខ្លួនបានស្នើសុំនាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន៤ ឲ្យចាកចេញពី «ដែនទឹករបស់យើង»។ ឆ្មាំសមុទ្រជប៉ុនបានប្រាប់ថា ខ្លួនបានកត់សម្គាល់កើតមានករណីបែបនេះជាលើកទី១០ ហើយ ដែលបង្កឡើងដោយនាវាចិន នៅឆ្នាំនេះ។
គួរបញ្ជាក់ថា ដែនទឹក នៅជុំវិញប្រជុំកោះនេះ កំពុងមានភាពប្រទាញប្រទង់គ្នា និងត្រូវបានទាមទារដោយចិន និងជប៉ុន។ ភាគីទាំង២ បានប្រឈមមុខដាក់គ្នាក្នុងដែនទឹកនេះ ដោយដាក់ពង្រាយទូកល្បាត និងជំរុញឲ្យភាគីម្ខាងទៀតចាកចេញពីតំបន់នោះ។
ហើយការប្រឈមមុខដាក់គ្នា នៅថ្ងៃសុក្រនេះ បានកើតមានឡើងបន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានជួបពិភាក្សាគ្នានៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) ដើម្បីទប់ទល់នឹងសម្ពាធរបស់ទីក្រុងប៉េកាំងដែលមានកាន់តែខ្លាំងឡើងលើទីក្រុងម៉ានីល ក្នុងជម្លោះសមុទ្រចិនខាងត្បូង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហ្វីលីពីននិយាយថា ខ្លួនប្តេជ្ញាការពារការអះអាងសិទ្ធិ នៅសមុទ្រចិនខាងត្បូង
សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូងថ្ងៃនេះ
លោក Marcos៖ ហ្វីលីពីន នឹងបន្តកិច្ចសន្ទនាជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ចិនកោះអញ្ជើញអ្នកការទូតជប៉ុន ជុំវិញការអត្ថាធិប្បាយអវិជ្ជមាន ក្នុងជំនួបកំពូល នៅអាមេរិក
យោបល់ទាំងអស់ (0)