TA X2

· 04-12

ហ្វីលីពីនរំពឹងទទួលបានកិច្ចព្រមព្រៀងវិនិយោគ ១០០ពាន់លានដុល្លារពីជំនួបកំពូលជាមួយអាមេរិក និងជប៉ុន

#ហ្វីលីពីន# #ព័ត៌មាន# #អាមេរិក# #ព័ត៍មានអន្តរជាតិ#

3889

នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីន ប្រចាំទីក្រុងវ៉ាស៊ីនតោន ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រទេសហ្វីលីពីនកំពុងរំពឹងទទួលបានកិច្ចព្រមព្រៀងវិនិយោគជាទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ទៅ ១០ឆ្នាំខាងមុខ បន្ទាប់ពីជំនួបកំពូលត្រីភាគីរបស់ប្រទេសជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។


ដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manual Romualdez ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានប្រាប់ឲ្យដឹងថា ការវិនិយោគនេះនឹងគ្របដណ្តប់លើវិស័យផ្សេងៗគ្នាជាច្រើន ក្នុងនោះរួមទាំងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។

PCO បាននិយាយតាមរយៈការស្រង់សម្តីរបស់លោក Romualdez ដែលប្រាប់ថា៖ «យើងកំពុងនិយាយអំពីការវិនិយោគ ១០០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំទៅ ១០ឆ្នាំខាងមុខ»។

គួរបញ្ជាក់ថា ពេលនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីពិសេសជាមួយសមភាគីអាមេរិក និងជប៉ុន៕

https://www.reuters.com/world/asia-pacific/philippines-eyes-100-bln-investment-deals-summit-with-us-japan-2024-04-11/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)