Knongsrok
· 04-13
មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1285
និយាយចំពោះទំនាក់ទំនងស្នេហា ការស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្នេហាចំណាយពេលយូរប៉ុនណាជាមួយគ្នាក៏ដោយ ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែមានរឿងទាំងអស់នេះកើតឡើង។
១. បាត់បង់ភាពស្មោះត្រង់ ៖ ភាពស្មោះត្រង់ ជាចំណុចសំខាន់មួយសម្រាប់ទំនាក់ទំនង មិនថាជាស្នេហា ឬមិត្តភាពនោះឡើយ។ ប៉ុន្តែ ប្រសិនបើទំនាក់ទំនងរបស់អ្នកចាប់ផ្ដើមមានរឿងលាក់បាំងនឹងគ្នាហើយនោះ ភាពរកាំរកូសក៏នឹងកើតមានតាមក្រោយដែរ មិនថាការលាក់បាំងក្នុងបំណងអ្វីទេ តែវាបង្ហាញថា អ្នកគ្មានភាពស្មោះត្រង់ចំពោះដៃគូ។
២. វត្តមានអ្នកទី៣ ៖ ច្បាស់ណាស់ មនុស្សពីរនាក់ទោះឈ្លោះគ្នាយ៉ាងណា ក៏គ្មានថ្ងៃបែកគ្នាដែរ។ តែបើហ៊ានតែមានវត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក ទោះបីទាស់សម្ដីគ្នាតែបន្តិច ក៏អាចឱ្យអ្នកទី៣ជ្រៀតចូលបានដែរ ដូច្នេះ សូមកុំផ្ដល់ឱកាសឱ្យអ្នកទី៣ចូលមកធ្វើជាចំណែកលើសក្នុងរឿងស្នេហារបស់អ្នកឱ្យសោះ។
៣. បាត់បង់ទំនុកចិត្ត ៖ ការបាត់បង់ទំនុកចិត្ត វាកើតឡើងព្រោះតែមានម្ខាងដែលចូលចិត្តធ្វើខ្លួនផ្ដេសផ្ដាស ធ្វើខ្លួនគួរឱ្យសង្ស័យ ដូច្នេះ វាគ្មានអ្វីចម្លែកទេ ដែលម្ខាងទៀតចាប់ផ្ដើមអស់ភាពជឿជាក់ចំពោះដៃគូ ហើយតែងតែរករឿងឈ្លោះព្រោះតែពាក្យថា មិនទុកចិត្ត។ ដូច្នេះមិនយូរមិនឆាប់ស្នេហានេះ វាក៏នឹងបែកបាក់ទៅ នៅពេលដែលទំនុកចិត្តត្រូវបានរលត់ទៅទាំងស្រុង។
៤. លែងគោរពចំពោះគ្នា ៖ មនុស្សពីរនាក់ស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏ត្រូវតែចេះគោរព និងឱ្យតម្លៃចំពោះដៃគូរបស់ខ្លួនឱ្យបានខ្ពស់ផងដែរ។ ប៉ុន្តែប្រសិនបើអ្នកបាត់បង់ការគោរព និងឱ្យតម្លៃចំពោះគ្នាហើយនោះ ទំនាក់ទំនងរបស់អ្នកក៏គ្មានចំណុចសំខាន់ជាគោល ដែលគិតថាវានឹងមានតម្លៃគ្រប់គ្រាន់ ដែលគួរឱ្យថែរក្សានោះឡើយ។ គ្មាននរណាម្នា់ ចង់ថែរក្សា ឬបន្តទំនាក់ទំនងជាមួយនឹងមនុស្ស ដែលមិនគោរព និងឱ្យតម្លៃខ្លួននោះទេ។
៥. គ្មានគោលដៅពិតរួមគ្នា ៖ ការបោះជំហានដើរ អាចថាអ្នកមានវិធីដើរផ្សេងៗគ្នា វាចំណេះជំនាញដើម្បីធ្វើការសម្រេចគោលដៅបែបផែនខុសៗគ្នា ប៉ុន្តែអ្នកមានគោលដៅមួយរួមគ្នា វាគឺជារឿងដែលប្រសើរបំផុត។ ប៉ុន្តែប្រសិនបើអ្នកដើរផ្លូវមិនដូចគ្នា ហើយជាក់ស្ដែងគោលដៅដែលអ្នកចង់ទៅ ក៏មិនដូចគ្នាដែរនោះ វាជារឿងដែលល្អហើយ ដែលបែកចែកផ្លូវគ្នាដើរឱ្យហើយ កុំឱ្យចំណាយពេលខាតអស់ប្រយោជន៍៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ចំណាំមើលទៅ! ស្រីៗ ៩៨ % ឱ្យតែខូចចិត្ត ឬបែកបាក់ស្នេហា ចាប់ផ្ដើមកែប្រែខ្លួនឯង តែងខ្លួនប្លែកខ្លាំង
មនុស្សស្រឡាញ់គ្នា តែងតែឈ្លោះគ្នាជារឿងធម្មតា តែឈ្លោះតិចៗបានហើយ ទើបអាចឈ្លោះបានយូរ
ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត នឹងអាចដឹងពីទំនាក់ទំនងរបស់អ្នកក្នុងរឿងស្នេហា និងមនុស្សដែលសក្តិសមជាមួយនឹងអ្នក
មនុស្សស្រីមានចរិត ៣ នេះ គ្មានភាពស្អាតស្អំឡើយ នៅក្បែរ អាចនាំគ្រោះមហន្តរាយដល់យើងបាន បើអាចគួរតែនៅឱ្យឆ្ងាយពីពួកគេ
យោបល់ទាំងអស់ (0)