Knongsrok

· 03-19

ចំណាំមើលទៅ! ស្រីៗ ៩៨ % ឱ្យតែខូចចិត្ត ឬបែកបាក់ស្នេហា ចាប់ផ្ដើមកែប្រែខ្លួនឯង តែងខ្លួនប្លែកខ្លាំង

#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#

3092

ចំណាំមើលគ្រប់មនុស្សស្រីស្ទើរតែ ៩៨% ឱ្យតែខូចចិត្ត បែកបាក់ស្នេហា ឬលែងលះប្ដី ដឹងតែចាប់ផ្ដើមប្លែកខ្លាំង ជាពិសេសគឺ ចាប់ផ្ដើមលេងខ្លួន ថែសម្រស់ ស្លៀកពាក់ប្លែកហួសពីការស្មាន។

មនុស្សស្រីមួយចំនួន ពេលកំពុងមានសង្សារ មានទំនាក់ទំនងជាមួយអ្នកណា ឬមនុស្សស្រីមានប្ដី គឺមិនសូវតុបតែងខ្លួន មិនចេះលេងខ្លួន មិនSexy សូម្បីដើរលេងស៊ីផឹក ជុំមិត្តក៏មិនសូវដែរ តែគ្រាន់តែបែកគ្នាភ្លាម នាងចាប់ផ្ដើមកែប្រែខ្លួនឯងមួយទំហឹង ក៏មានមនុស្សស្រីខ្លះ បានធ្វើឱ្យសង្សារ ឬប្ដី កើតចិត្តស្ដាយក្រោយខ្លាំង បន្ទាប់ពីបែកចែកផ្លូវជាមួយនាង។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលធ្វើឱ្យមនសុ្សស្រីចាប់ផ្ដើម លេងខ្លួន កែប្រែមុខមាត់ថ្មី បន្ទាប់ពីបែកបាក់ស្នេហា ៖

១. មនុស្សតែខូចចិត្តខ្លាំង នឹងផ្លាស់ប្ដូរខ្លាំងដូចគ្នា

ជាការពិតអ្នកណាក៏ដូចអ្នកណា ការឈឺចាប់នឹងផ្លាស់ប្ដូរមនុស្ស ការឈឺចាប់កែប្រែមនុស្សម្នាក់ ឱ្យក្លាយជាមនុស្សម្នាក់ថ្មីទៀត។ ស្នេហាធ្វើឱ្យមនុស្សស្រីឈឺចាប់កម្រិតណា ក៏នឹងកែប្រែមនុស្សស្រីកម្រិតនោះ នាងនឹងប្រែពីស្លូតទៅកាច ចិត្តដាច់ លើសពីអ្វីដែលយើងគិត។

២. តុបតែងខ្លួនប្លែកខ្លាំងជាងពីមុន

នាងអាចជាមនុស្សស្រីសាមញ្ញធម្មតា មិនចេះធ្វើខ្លួន ក៏មិនចូលចូលចិត្តទៅណាមកណាដែរ តែបន្ទាប់ពីនាងបែកគ្នា នាងប្រាកដជាចាប់ផ្ដើមចេះ ធ្វើខ្លួនឡូយឆាយ ហ៊ឺហា ស៊ិចស៊ី និយាយទៅគឺស្អាតប្លែកពីនាងកាលពីមុន។ ព្រោះតែនាងគិតថា ការដែលនាងមិនស្អាតនេះហើយ ទើបធ្វើឱ្យនាងបែកគ្នា សង្សារ ឬដៃគូរបស់នាងចង់បានតែមនុស្សស្អាតៗ អ៊ីចឹងហើយ នាងត្រូវតែស្អាត ឱ្យម្នាក់នោះស្ដាយក្រោយ ពេលបោះបង់នាង។

៣. ចេះដើរលេងយប់ ស៊ីផឹក ចូលក្លឹប

កាលនាងមានសង្សារ មើលទៅនាងអាចនឹងសុភាពរាបសារ មិនចេះទៅណាមកណាផ្ដេសផ្ដាសទេ ក៏រឹតតែមិនចេះផឹកស៊ី ដើរយប់ព្រលប់ មើលទៅនាងដូចជាថែទាំខ្លួន ឬនាងខ្លាចដៃគូរបស់នាងណាស់។ តែអាចមកពីនាងស្លូត សុភាព ត្រឹមត្រូវខ្លាំងពេកហើយ បានជានាងត្រូវគេក្បត់ក្រោយខ្នង រហូតដល់ទ្រាំលែងបានក៏បែកគ្នា ហេតុនេះហើយ ទើបធ្វើឱ្យនាងចង់ព្រលែងខ្លួនឯងឱ្យចេញឆ្ងាយពីភាពល្ងង់ឆោយមួយនេះ ណាមួយនាងគិតថា នាងហត់នឿយ នាងពិបាកចិត្តឆ្អែតហើយ ដូច្នេះ ត្រូវចេះធ្វើខ្លួនឯងឱ្យសប្បាយខ្លះ កុំឱ្យស្មុគស្មាញខ្លាំងពេក មនុស្សបែកក៏បែកហើយ ឱ្យអស់កម្មត្រឹមហ្នឹងទៅចុះ។

៤. ចាប់ផ្ដើមទំនាក់ទំនងថ្មីៗ

នាងក៏ចាប់ផ្ដើមទាក់ទងអ្នកនេះ ឬអ្នកនោះ ធ្វើដូចមនុស្សសាវាខ្លាំងណាស់ តែធាតុពិត នាងកំពុងតែព្យាយាមបញ្ឈឺអ្នកចាស់ និងធ្វើឱ្យម្នាក់នោះស្ដាយក្រោយ ក៏ដូចជាព្យាយាមចម្រាញ់រកមនុស្សដែលល្អជាងអ្នកមុន ដើម្បីមកផ្ដើមទាក់ទងគ្នាជាថ្មីម្ដងទៀត។ នាងជឿជាក់ថា ភាពរឹងមាំរបស់នាង នឹងធ្វើឱ្យនាង ឆ្លាតជាងមុន និងមិនរើសមនុស្សខុសដូចមុនទៀតឡើយ។

ចំណុចទាំង ៤ ដែលបានរៀបរាប់នេះ អាចគ្រប់គ្រាន់សម្រាប់បកស្រាយថា ហេតុអ្វីមនុស្សស្រីចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងប្លែកខ្លាំងបន្ទាប់ពីបែកបាក់ស្នេហា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស