TA X2

· 04-10

រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump

#ដូណាល់ ត្រាំ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

4142

រដ្ឋអាជ្ញាពិសេស ដែលកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធប្រឆាំងនឹងលោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ បានដាក់សំណុំរឿងសង្ខេបទៅតុលាការកំពូល កាលពីថ្ងៃចន្ទ (០៨ មេសា) ដោយជំរុញឱ្យក្រុមយុត្តិធម៌បដិសេធសំណើរបស់អតីតប្រធានាធិបតីរូបនេះ សម្រាប់អភ័យឯកសិទ្ធិពីការកាត់ទោស ដោយឈរលើគោលការណ៍ថា «ពុំមាននរណាម្នាក់នៅលើច្បាប់នោះទេ»។

សំណុំរឿងនេះនឹងត្រូវជជែកនៅចំពោះមុខតុលាការនៅថ្ងៃទី២៥ ខែមេសា។ លោក ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះការបដិសេធរបស់តុលាការជាន់ទាបលើសំណើរបស់ខ្លួនក្នុងការការពារពីសំណុំរឿងព្រហ្មទណ្ឌ ដែលនាំមកដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដោយសារតែពេលនោះលោកកំពុងបម្រើការជាប្រធានាធិបតី នៅពេលដែលលោកបានធ្វើសកម្មភាពបែបនោះ។

នៅក្នុងឯកសារចុងក្រោយរបស់ខ្លួនមុនការជជែកនៅក្នុងតុលាការ លោករដ្ឋអាជ្ញាពិសេស ស្មីត បានប្រាប់ក្រុមយុត្តិធម៌ថា ប្រសិនបើលោក ត្រាំ ត្រូវបានកាត់ទោស សកម្មភាពរបស់លោកដែលនាំទៅដល់ការចោទប្រកាន់នេះ នឹងតំណាងឱ្យ «ការរំលោភបំពានដែលមិនធ្លាប់មានពីមុនមកលើរចនាសម្ព័ន្ធនៃរដ្ឋាភិបាលអាមេរិក»។

លោក ត្រាំ ដែលជាអតីតប្រធានាធិបតីដំបូងគេដែលត្រូវបានកាត់ទោសឧក្រិដ្ឋកម្ម គឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដែលប្រជែងនឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងករណីនេះ និងសំណុំរឿងឧក្រិដ្ឋកម្មបីផ្សេងទៀតដែលលោកកំពុងប្រឈមមុខ ដោយចង់លាបពណ៌បណ្ដឹងទាំងនោះថា មានហេតុផលនយោបាយ៕

https://www.reuters.com/legal/special-counsel-urges-us-supreme-court-reject-trump-immunity-bid-2024-04-09/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)