TA X2

· 03-10

ដីការបស់ចៅក្រមនឹងរារាំងលោក Trump មិនឲ្យបង្ហាញឈ្មោះសមាជិកគណៈវិនិច្ឆ័យ

#Donald Trump# #ព័ត៌មាន# #សមាជិកគណៈវិនិច្ឆ័យ# #ព័ត៍មានអន្តរជាតិ#

4822

ចៅក្រមនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) បានរារាំងយ៉ាងមានប្រសិទ្ធភាព ចំពោះអតីតប្រធានាធិបតី លោក Donald Trump មិនឲ្យលាតត្រដាងអត្តសញ្ញាណរបស់សមាជិកគណៈវិនិច្ឆ័យនាពេលខាងមុខ នៅឯការជំនុំជម្រះក្ដីព្រហ្មទណ្ឌលើកដំបូងរបស់លោក នៅចុងខែនេះ ដោយសង្កត់ធ្ងន់ពីតម្រូវការការពារអ្នកដែលអាចសម្រេចលើករណីដ៏រសើបខ្លាំងនេះ។


លោកចៅក្រម Juan Merchan ដែលកំពុងធ្វើជាប្រធានក្នុងការកាត់ក្តី បានយល់ព្រមលើសំណើពីការិយាល័យក្រសួងយុត្តិធម៌ប្រចាំតំបន់ Manhattan ដែលមិនឲ្យបង្ហាញឈ្មោះចៅក្រមជាសាធារណៈ។ ចៅក្រមក៏បានបញ្ជាផងដែរថា មិនឲ្យមនុស្សទូទៅដឹងពីអាសយដ្ឋានរបស់ពួកគេ លើកលែងតែមេធាវីក្នុងសំណុំរឿងនេះប៉ុណ្ណោះ។

ក្រុមអ្នកច្បាប់របស់លោក Trump ដែលកំពុងការពារក្ដីឲ្យអតីតប្រធានាធិបតី ជុំវិញការចោទប្រកាន់ពីបទបិទបាំងនូវអ្វីដែលអាចទំនងជារឿងអាស្រូវផ្លូវភេទ អំឡុងពេលបោះឆ្នោតឆ្នាំ២០១៦ បានយល់ស្របថា វាជាការសមរម្យក្នុងការរក្សាព័ត៌មានរបស់គណៈវិនិច្ឆ័យជាឯកជន។ មេធាវីរបស់លោក Trump គឺលោក Todd Blanche បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ កាលពីថ្ងៃព្រហស្បតិ៍នោះ។

រដ្ឋញូវយ៉កមិនអនុញ្ញាតឲ្យគណៈវិនិច្ឆ័យដំណើរការកាត់ក្ដីដោយលាក់អត្តសញ្ញាណនោះទេ មានន័យថា ចុងចោទត្រូវបានអនុញ្ញាតឲ្យស្គាល់ឈ្មោះគណៈវិនិច្ឆ័យ។ តែលោកចៅក្រម Merchan បានកែប្រែដើម្បីលាក់ឈ្មោះរបស់គណៈវិនិច្ឆ័យនៅក្នុងការជំនុំជម្រះក្ដីរបស់លោក Trump មិនឲ្យសាធារណជនទូទៅដឹង ដោយគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលអាចកើតមាន នៅក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងឥស្សរជនលេចធ្លោ ដូចជាអតីតប្រធានាធិបតីនេះ ដែលអាចធ្វើឲ្យអ្នកគាំទ្ររបស់លោកមានកំហឹង៕

https://www.straitstimes.com/world/judge-s-order-will-prevent-trump-from-revealing-names-of-jurors

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)