TA X2
· 03-02
ប៉ូឡូញនឹងបញ្ចប់ការរឹតបន្តឹងតាមបណ្ដោយព្រំដែនជាមួយស្លូវ៉ាគី នៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃសៅរ៍
#ប៉ូឡូញ# #ព័ត៌មាន# #ស្លូវ៉ាគី# #ព័ត៍មានអន្តរជាតិ#
6207
ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា ប្រទេសប៉ូឡូញនឹងបញ្ចប់ការរឹតបន្តឹងដែលបន្លាយពេលវេលាម្ដងហើយម្ដងទៀតតាមបណ្ដាយព្រំដែនជាមួយស្លូវ៉ាគី នៅពាក់កណ្តាលអធ្រាត្រ នាយប់ថ្ងៃសៅរ៍ (ទី២ ខែមីនា) បន្ទាប់ពីមានការធ្លាក់ចុះនូវការគំរាមកំហែងនៃការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ ឆ្លងកាត់ផ្នែកខ្លះនៃព្រំដែននោះ។
ស្លូវ៉ាគីជាប្រទេសឈប់សំចតឆ្លងកាត់ សម្រាប់ជនអន្តោប្រវេសន៍ ដោយភាគច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វហ្គានីស្ថាន ដែលស្វែងរកផ្លូវទៅអឺរ៉ុបខាងលិច ជាពិសេសអាល្លឺម៉ង់ បន្ទាប់ពីឆ្លងចូលទៅក្នុងសហភាពអឺរ៉ុប (EU) តាមរយៈប្រទេសហុងគ្រី ដោយចាកចេញពីស៊ែប៊ី ដែលមិនមែនជាប្រទេសសមាជិករបស់ EU។
ប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងអូទ្រីស សុទ្ធតែបានរឹតបន្តឹងព្រំដែនរបស់ខ្លួនជាមួយស្លូវ៉ាគី កាលពីថ្ងៃទី៤ ខែតុលា។ វិធានការនេះត្រូវបានបន្លាយពេលវេលាបន្ថែមបន្តបន្ទាប់ជាច្រើនដង។
ក្រសួងមហាផ្ទៃប៉ូឡូញ នៅថ្ងៃសុក្រ (ទី១ ខែមីនា) នេះ បានឲ្យដឹងថា៖ «ការសម្រេច (ដើម្បីបញ្ចប់ការរឹតបន្តឹង) ត្រូវបានជំរុញដោយស្ថិរភាពនៃស្ថានភាពការធ្វើអន្តោប្រវេសន៍ ពោលគឺជាអ្វីដែលត្រូវបានហៅថា មាគ៌ារបស់ប្រទេសនៃតំបន់បាល់កង់ និងការអស់ទៅនូវការគំរាមកំហែងនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នៅផ្នែកខ្លះនៃព្រំដែនរដ្ឋរបស់ប៉ូឡូញ-ស្លូវ៉ាគី»។
ប៉ូឡូញ ស្លូវ៉ាគី សាធារណរដ្ឋឆែក ហុងគ្រី និងអូទ្រីស សុទ្ធតែជាផ្នែកនៃតំបន់ Schengen ដែលជាព្រំដែនបើកចំហរបស់អឺរ៉ុប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សារព័ត៌មាន៖ កាណាដាបានបណ្ដេញអ្នកវិទ្យាសាស្ត្រពីរនាក់ពីការងារជុំវិញផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន
លោក ពូទីន បានសាទរដល់ការរួបរួមសាមគ្គីជាតិរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅអ៊ុយក្រែន
លោក Putinព្រមានពីហានិភ័យសង្រ្គាមនុយក្លេអ៊ែរ បើទាហានណាតូបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
ព្យុះបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំនៅរដ្ឋ Ohio និងរដ្ឋ Michigan សហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)