TA X2

· 04-03

កងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា

#ប្រជាជនចិន​# #ព្រំដែនចិន# #ព័ត៌មាន# #មីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#

5075

បញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសនៅថ្ងៃអង្គារ (០២ មេសា) នេះថាខ្លួននឹងធ្វើការហ្វឹកហ្វឺន និងសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ នៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា។


ប្រទេសចិន បានសម្តែងការព្រួយបារម្ភជាញឹកញយអំពីស្ថិរភាពឆ្លងព្រំដែន និងបានតវ៉ា បន្ទាប់ពីគ្រាប់ផ្លោងបានបាញ់នៅក្នុងសហភាពមីយ៉ាន់ម៉ា បានធ្វើឱ្យមនុស្សប្រាំនាក់រងរបួសនៅក្នុងទីក្រុងព្រំដែន ណានសាន (Nansan) ក្នុងខែមករា។

ខេត្តស្វយ័ត តឺហុងតៃ និង ជុងភូ (Dehong Dai and Jingpo) ក្នុងខេត្ត យ៉ុនណាន (Yunnan) បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធបាញ់គ្រាប់ពិតរួមនឹងធ្វើឡើងនៅក្នុងស្រុកចំនួនពីរជាប់ព្រំដែនមីយ៉ាន់ម៉ានៅថ្ងៃអង្គារ និងថ្ងៃពុធ។

កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតចុងក្រោយនៅតំបន់នោះក្នុងខែវិច្ឆិកា ប៉ុន្មានសប្តាហ៍បន្ទាប់ពីសម្ព័ន្ធភាតរភាពត្រីភាគីនៃក្រុមប្រដាប់អាវុធមីយ៉ាន់យ៉ា បានចាប់ផ្តើមការវាយលុកដ៏ធំមួយប្រឆាំងនឹងរបបសឹកនៅក្នុងតំបន់ កូកាំង (Kokang) នៃរដ្ឋ សាន (Shan) ដែលមានព្រំប្រទល់ជាប់ប្រទេសចិន៕

https://asia.nikkei.com/Politics/Defense/China-begins-live-fire-military-drills-near-Myanmar-border

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)