TA X2

· 04-12

វិមានក្រឹមឡាំងនិយាយថា កិច្ចពិភាក្សាស្ដីពីអ៊ុយក្រែនគ្មានភាគីរុស្ស៊ី គឺគ្មានន័យទេ

#វិមានក្រឹមឡាំង# #អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

2240

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចរចាណាមួយស្ដីពីអ៊ុយក្រែន ដោយគ្មានភាគីរុស្ស៊ីគឺគ្មានន័យទេ។


លោកប៉េសកូវ បាននិយាយថា រស្ស៊ីបាននិយាយហើយនិយាយទៀតថា ការចរចាដោយគ្មានភាគីរុស្ស៊ីចូលរួមគឺគ្មានន័យទេ។ លោក ពូទីន បានសង្កត់ធ្ងន់ម្ដងទៀតថា យើងនៅតែបើកចំហរចំពោះដំណើការចរចាជានិច្ច។

អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃពុធថា រដ្ឋាភិបាលស្វីសនឹងទទួលរៀបចំសន្និសីទថ្នាក់ខ្ពស់ពីរថ្ងៃក្នុងខែមិថុនា ដើម្បីអោយទទួលបានសន្ដិភាពក្នុងប្រទេសអ៊ុយក្រែន ទោះបីជារុស្ស៊ីបានបញ្ជាក់ថាខ្លួននឹងមិនចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនោះក៏ដោយ។

https://www.barrons.com/news/kremlin-says-ukraine-peace-talks-in-switzerland-have-no-sense-without-russia-bea6bdaa

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)