TA X2

· 04-12

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កំណត់គោលដៅលើទីក្រុងជាច្រើនទូទាំងអ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#

3035

អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ពីការផ្ទុះនៅតំបន់ភាគឦសាន ភាគខាងត្បូង និងភាគខាងលិចរបស់ប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) អំឡុងរលកនៃការវាយប្រហារថ្មីដោយមីស៊ីលរបស់រុស្ស៊ី ដែលទីក្រុងគីវ បាននិយាយថា បានធ្វើឲ្យខូចខាតដល់បណ្តាញអគ្គិសនីរបស់ខ្លួន។


អភិបាលក្រុងលោក Ihor Terekho បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា សំឡេងផ្ទុះជាច្រើនត្រូវបានឮនៅទីក្រុង Kharkiv របស់អ៊ុយក្រែន ហើយបើយោងតាមអភិបាលតំបន់ លោក Ivan Fedorov តាមរយៈកម្មវិធីផ្ញើសារនេះ បានឲ្យដឹងថា តំបន់ Zaporizhzhia ក៏មានសំឡេងផ្ទុះដូចគ្នាដែរ។

ចំណែកអភិបាលតំបន់ Lviv ភាគខាងលិច លោក Maksim Kozytskyi បាននិយាយនៅលើអេប Telegram ថា ប្រព័ន្ធការពារដែនអាកាសកំពុងធ្វើការនៅក្នុងតំបន់នេះ។

ជាមួយគ្នានេះ តាមរយៈកម្មវីធី Telegram រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Herman Halushchenko បានប្រាប់ឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើទីកន្លែងផលិត និងចែកចាយថាមពល នៅក្នុងតំបន់ Kharkiv, Zaporizhzhia, Lviv និង Kyiv៕

https://theprint.in/world/russian-missile-strike-targets-cities-across-ukraine/2036322/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)