TA X2

· 04-10

ការស្ទង់មតិ៖លោក Putin មានប្រជាប្រិយភាពទ្វេដង ធៀបនឹងលោក Biden នៅក្នុងរដ្ឋជាច្រើននៅមជ្ឈិមបូព៌ា និងអាហ្វ្រិក

#Vladimir Putin# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2551

យោងតាមការស្ទង់មតិនៅទូទាំងប្រទេសអេហ្ស៊ីប ទួរគី អ៊ីរ៉ាក់ និងទុយនេស៊ី ថ្មីៗនេះទីក្រុងមូស្គូ និងប៉េកាំង កំពុងដើរតួនាទីសំខាន់ជាងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង នាពេលបច្ចុប្បន្ននេះ ជាង១០ឆ្នាំមុន និងនៅក្នុងទសវត្សរ៍មួយទៀត អាចប្រជែងនឹងឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ ។ 


ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងដោយសារព័ត៌មាន Al-Monitor របស់មជ្ឈិមបូព៌ា ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវិភាគទិន្នន័យព្រីមីស (Premise) ចន្លោះថ្ងៃទី ៤ ខែមីនាដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ នេះ ហើយបានសួរអ្នកឆ្លើយសំណួរចំនួន ២.៦៧០នាក់ នៅក្នុងប្រទេសចំនួនបួនអំពីទស្សនៈរបស់ពួកគេចំពោះឥទ្ធិពលរបស់មេដឹកនាំប្រទេសមហាអំណាច៣ នៅក្នុងតំបន់។  

នៅពេលសួរថាតើមេដឹកនាំពិភពលោករូបណាក្នុងចំណោមមេដឹកនាំពិភពលោកទាំងបីដែលពួកគេចាត់ទុកថា ពេញចិត្តបំផុត ប្រហែល ៤៤,៤%ជ្រើសរើសយកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បន្ទាប់មកប្រធានាធិបតីចិន Xi Jinping មានចំនួន៣៣,៨% ហើយមានតែ២១.៧ % ប៉ុណ្ណោះដែលនិយាយថាពួកគេពេញចិត្តលោកប្រធានាធិបតីអាមេរិក Joe Biden ។


លោក Putin ត្រូវបានគេមើលឃើញថាមានការពេញចិត្តច្រើនជាងគេនៅទូទាំងរដ្ឋទាំងបួនខាងលើ ដែលភាគច្រើននៅក្នុងប្រទេសអេហ្ស៊ីប មានអ្នកពេញចិត្តរូបលោក ចំនួន៥១,៦%។ លោក Biden មានប្រជាប្រិយជាងបន្តិចនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺ ២៩,២% នៃរដ្ឋទាំងអស់ ប៉ុន្តែនៅតែជាប់ចំណាត់ថ្នាក់លេខ ៣ ដដែល បន្ទាប់ពីលោក Putin គឺ៣៥,៥% និងលោកXi មាន ៣៥,៣%)។  

សារព័ត៌មាន Al-Monitor ដដែលបានបញ្ជាក់ថាប្រជាប្រិយភាពរបស់ទីក្រុងវ៉ាស៊ីនតោនបានការប៉ះពាល់ដោយសារការគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា៕


https://www.rt.com/news/595622-russia-china-us-middle-east-poll/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)