TA X2

· 03-16

មនុស្សពីរនាក់ បានស្លាប់នៅការវាយរប្រហាថ្មីៗដោយយានដ្រូនរបស់រុស្ស៊ី

#អ៊ុយក្រែន# #យានដ្រូន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

4362

ក្រុមអាជ្ញាធរក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីរុស្ស៊ី បានបញ្ចេញហ្វូងយានដ្រូនលើកទីពីនៅពេលយប់វាយប្រហារលើប្រទេសអ៊ុយក្រែន នៅក្នុងរយ:ពេល២ថ្ងៃ កន្លងមកនេះ។

នគបាលជាតិអ៊ុយក្រែន បានផ្សព្វផ្សាយវីដេអូនៅថ្ងៃសុក្រនេះ បង្ហាញក្រុមមន្រ្ដីនគបាល និងក្រុមសង្រ្គោះ កំពុងធ្វើការនៅកន្លែងអគារដែលរងការបំផ្លាញ។

អ្នកសារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវកាលបរិច្ឆេទនិងទីកន្លែងវីដេអូនេះទេ។

យោងតាម អភិបាលតំបន់ បានឲ្យដឹងថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅតំបន់វីននីតស៊ីភាគកណ្ដាលអ៊ុយក្រែន នៅពេលដែលអគារអ្នកស្រុកមួយខ្នង ត្រូវបានបំផ្លាញដោយការវាយប្រហារនោះ។

កងទ័ពអាកាសក្រុងគីវ បាននិយាយថា យានដ្រូន២៧គ្រឿងផលិតនៅប្រទេសអ៊ីរ៉ង់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសពីលើតំបន់ចំនួន នៅទូទាំងប្រទេស ក្នុងនោះរួមមានជុំវិញរដ្ឋធានី

ផងដែរ។

កងទ័ពអាកាស ក៏បាននិយាយផងដែរថា កងទ័ពរុស្ស៊ី បានបាញ់មីស៊ីល៨គ្រាប់ចូលទៅក្នុងភាគខាងកើត និងភាគកណ្ដាលអ៊ុយក្រែន ប៉ុន្ដែមិនបានផ្ដល់សេចក្ដីលំអិតបន្ថែមទេ៕

https://www.deccanherald.com/world/two-killed-in-latest-russian-drone-attack-on-ukraine-2938030

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)