TA X2
· 04-10
ខែមីនាជាខែក្ដៅបំផុតលើកំណត់ត្រារបស់ពិភពលោក ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ
#ព័ត៌មាន# #បម្រែបម្រួលអាកាសធាតុ# #ព័ត៍មានអន្តរជាតិ#
6036
ទីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុបាននិយាយនៅថ្ងៃអង្គារទី៩ខែមីនានេះ ថា ពិភពលោកទើបតែបានជួបប្រទះការហក់ឡើងសីតុណ្ហភាពក្ដៅបំផុតក្នុងខែមីនាលើកំណត់ត្រារបស់ពិភពលោកជាខែក្ដៅបំផុតក្នុងរយៈពេល១០ខែដែលគ្រប់ខែនីមួយៗ បានកើនឡើងសីតុណ្ហភាពខ្ពស់បំផុតថ្មីៗ ។
ទីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុ កូភើនីកាស (Copernicus) ឬ(C3S) របស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ក្នុងរយៈពេល១០ខែចុងក្រោយនីមួយៗ ជាប់ចំណាត់ថ្នាក់ជាខែក្តៅបំផុតរបស់ពិភពលោក បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
C3S បាននិយាយថាខែមីនាបានជាប់ចំណាត់ថ្នាក់ជាខែមានអាកាសធាតុក្តៅបំផុតមិនធ្លាប់មានរបស់ភពផែនដីក្នុងរយៈពេល ១២ ខែ។ ចាប់ពីខែមេសា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកគឺ ១,៥៨ អង្សាសេ លើសពីកម្រិតមធ្យមភាគក្នុងសម័យមុនឧស្សាហកម្មឆ្នាំឆ្នាំ១៨៥០ ដល់១៩០០។
នាយករងទីភ្នាក់ងារ C3S លោកស្រីសាម៉ាន់តា ប៊ើហ្គេស(Samantha Burgess)បានស្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ៨មេសា ថា និន្នាការរយៈពេលវែងជាមួយនឹងកំណត់ត្រាពិសេស បានធ្វើឱ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ។
ការចងក្រងទិន្នន័យរបស់ទីភ្នាក់ងារ C3S កាលពីឆ្នាំ ១៩៤០ ដែលក្រុមអ្នកវិទ្យាសាស្ត្រឆ្លងកាត់ការត្រួតពិនិត្យជាមួយនឹងទិន្នន័យផ្សេងទៀត បានបញ្ជាក់ថាខែមុនគឺជាខែមីនា ជាខែក្តៅបំផុតចាប់តាំងពីសម័យមុនឧស្សាហកម្មមក។
កាលពីឆ្នាំ២០២៣កន្លងទៅនេះ គឺជាឆ្នាំក្តៅបំផុតរបស់ភពផែនដីក្នុងកំណត់ត្រាពិភពលោក ចាប់តាំងពីឆ្នាំ១៨៥០មក ។ គ្រោះរាំងស្ងួតដែលជំរុញដោយបម្រែបម្រួលអាកាសធាតុ និងបាតុភូតអេល នីញ៉ូ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនបានធ្វើឱ្យមានភ្លើងឆេះព្រៃក្នុងប្រទេសវេណេហ្ស៊ុយអេឡា ចាប់ពីខែមករាដល់ខែមីនា ខណៈគ្រោះរាំងស្ងួតនៅអាហ្វ្រិកខាងត្បូងបានបំផ្លាញដំណាំ និងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមភាពអត់ឃ្លាន៕
https://www.npr.org/2024/04/09/1243595924/march-world-hottest-on-record
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)