TA X2

· 04-10

ក្រុមប្រឹក្សាសន្តិសុខUN លើកបញ្ហាប៉ាឡេស្ទីន ឱ្យគណៈកម្មការពិចារណា ផ្តល់សមាជិកភាពពេញលេញ

#ប៉ាឡេស្ទីន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5540

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា បានលើកពាក្យស្នើសុំរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកពេញលេញរបស់ស្ថាប័នពិភពលោក ទៅកាន់គណៈកម្មាធិការស្តីពីការដាក់បញ្ចូលជាសមាជិកថ្មី។

ការលើកឡើងនេះធ្វើឡើង ខណៈពេលសង្រ្គាមមានរយៈពេលប្រាំមួយខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា បានធ្វើឱ្យមានការអំពាវនាវឱ្យប៉ាឡេស្ទីនត្រូវបានផ្តល់ជារដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ។

ប៉ាឡេស្ទីន បានចាប់ផ្តើមជាថ្មីការដាក់ពាក្យស្នើសុំដែលមានអាយុកាលជាងមួយទសវត្សរ៍ ដើម្បីក្លាយជារដ្ឋសមាជិកពេញលេញរបស់អង្គការសហប្រជាជាតិ។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងផ្នែកមួយចំនួននៅតំបន់កាន់កាប់ West Bank បានឲ្យដឹងថា សមាជិក ១៣៧ប្រទេស ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៥ប្រទេស បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួចហើយ។

ពួកគេរួមមានទាំងប្រទេសជាច្រើនមកពីតំបន់មជ្ឈិមបូព៌ា អាហ្រ្វិក និងតំបន់ផ្សេងៗទៀត ប៉ុន្តែពុំមែនសហរដ្ឋអាមេរិក កាណាដា ប្រទេសនៅអឺរ៉ុបខាងលិចភាគច្រើន ប្រទេសអូស្ត្រាលី ជប៉ុន ឬប្រទេសកូរ៉េខាងត្បូងនោះទេ។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ របស់ប្រទេសម៉ាល់តា លោកស្រី វ៉ានណេសា ហ្វ្រេសហ្សៀ( Vanessa Frazier) បានស្នើឲ្យគណៈកម្មការដែលជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ម៉ោង៣រសៀល ម៉ោងក្នុងស្រុក ឲ្យពិចារណាពាក្យស្នើសុំនេះ។ ប្រទេសម៉ាល់តា គឺជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែមេសានេះ។

https://youtube.com/watch?v=_S_J93ge9kw&si=8D3NBMJNWlc8XkNF

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)