TA X2

· 03-04

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់

#ប៉ាឡេស្ទីន# #តំបន់ហ្កាហ្សា# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

6367

ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានបន្តកើនឡើងកាលពីថ្ងៃអាទិត្យ (០៣ មីនា) ដោយយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៩០ នាក់បានស្លាប់ និងមនុស្ស ១៧៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាច្រើននៅតែជាប់ខ្លួននៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបំពានលើសេចក្តីសម្រេចបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ អ៊ីស្រាអែលបានបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សាស្រ្ទីប ជាទីដែលមានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣០.៤១០ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ ហើយមនុស្ស ៧១.៧០០ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។

សង្គ្រាមអ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា បានរុញច្រានប្រជាជនចំនួន ៨៥ ភាគរយនៃទឹកដីហ៊ុមព័ទ្ធនេះឱ្យមានការផ្លាស់ទីលំនៅខាងក្នុង ស្របពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈចំនួន ៦០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញនោះត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ៕



https://www.aljazeera.com/news/2024/3/3/several-killed-in-israeli-attack-on-aid-truck-in-gaza-report

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)