TA X2

· 03-31

អាមេរិក ស្វាគមន៍រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន បន្ទាប់ពីមានការអំពាវនាវរបស់ខ្លួនឲ្យធ្វើការកែទម្រង់នយោបាយ

#ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4878

អាមេរិក ៖ សហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះការបង្កើតរដ្ឋាភិបាលស្វ័យភាពប៉ាឡេស្ទីនថ្មីមួយ ដោយបង្ហាញសញ្ញាថា ខ្លួនកំពុងទទួលយកមនុស្សសំខាន់ៗនៃគណៈរដ្ឋមន្ត្រីដែលត្រូវបានកែសម្រួល ជាជំហានឆ្ពោះទៅរកកំណែទម្រង់នយោបាយប៉ាឡេស្ទីន។


រដ្ឋបាលលោកបៃដិន បានអំពាវនាវឲ្យមាន «ការធ្វើស្តារឡើងវិញ» នូវអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់វេសបែង ដោយសង្ឃឹមថា ខ្លួនក៏អាចគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាម  អ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់។ សង្គ្រាមបានផ្ទុះឡើងជិត៦ខែមុន ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង។


នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិក ទន្ទឹងរង់ចាំធ្វើការជាមួយក្រុមរដ្ឋមន្ត្រីថ្មី «ដើម្បី  ផ្តល់នូវកំណែទម្រង់ដែលអាចជឿទុកចិត្តបាន»។

លោក Miller បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន (PA) ដែលត្រូវបានស្តារឡើងវិញ គឺមានសារៈសំខាន់ក្នុងការផ្តល់លទ្ធផលសម្រាប់ប្រជាជនប៉ាឡេស្ទីនទាំងនៅវេសបែង និងតំបន់ហ្កាហ្សា និងបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាពនៅក្នុងតំបន់ដ៏ធំនេះ»។

អាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងផ្នែកខ្លះនៃតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែល។ អាជ្ញាធរនេះ ត្រូវបានដឹកនាំដោយលោកម៉ាខ្មូដ អាបានMahmoud Abbas ជាប្រធាន ដែលមិនបានប្រឈមមុខ នឹងការបោះឆ្នោត ក្នុងរយៈពេលជិតពីរទសវត្សរ៍ហើយនោះ។

https://www.nbcnews.com/news/world/us-new-palestinian-government-political-reform-rcna145717

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)