TA X2

· 03-08

លោក Trump អញ្ជើញលោក Biden ឲ្យឡើងតទល់គ្នា «ពេលណាក៏បាន» ក្រោយឈ្នះ Super Tuesday

#Donald Trump# #ព័ត៌មាន# #Joe Biden# #ព័ត៍មានអន្តរជាតិ#

5615

លោក Donald Trump បានអញ្ជើញលោកលោក Joe Biden ឲ្យឡើងជជែកដេញដោលគ្នាតាមទូរទស្សន៍ ខណៈដែលគូប្រជែងទាំង២ កំពុងធ្វើដំណើរទៅមុខយ៉ាងលឿនឆ្ពោះទៅរកការប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀត ដើម្បីដណ្ដើមកៅអីសេតវិមាន បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោត Super Tuesday ដូចគ្នា។

បេក្ខជនរបស់គណបក្សសាធារណរដ្ឋ លោក Trump បាននិយាយថា លោកនឹងចូលរួមក្នុងវេទិកាទូរទស្សន៍ជាមួយលោកប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ «ពេលណាក៏បានទីណាក៏បាន» ដោយលោកបានសរសេរបង្ហោះតាមអ៊ីនធឺណិតជាអក្សរធំ។ អំឡុងពេលថ្វើយុទ្ធនាការ លោក Biden បាននិយាយថា លោក Trump «ស្រេកឃ្លានចង់បានចំណាប់អារម្មណ៍ និងប្រឹងពង្រីកការអំពាវនាវរបស់លោក»។


រហូតមកដល់ពេលនេះ មិនទាន់មានការយល់ព្រម ដើម្បីឲ្យមានការជជែកដេញដោលគ្នាណាមួយនោះឡើយនៅមុនការបោះឆ្នោតខែវិច្ឆិកា។ ហើយការអញ្ជើញរបស់លោក Trump បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីគូប្រជែងក្នុងគណបក្សសាធារណរដ្ឋចុងក្រោយរបស់លោក គឺលោកស្រី Nikki Haley បានបញ្ឈប់ការប្រកួតប្រជែង ដើម្បីក្លាយជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ សម្រាប់តំណែងសេតវិមាន។

តាមរយៈការបង្ហោះនៅគេហទំព័របណ្ដាញសង្គម Truth Social របស់លោក ពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីការចាកចេញពីការប្រជែងរបស់លោកស្រី Haley លោក Trump បានប្រាប់ថា៖ «ដើម្បីភាពល្អប្រសើរសម្រាប់ប្រទេសរបស់យើង វាជារឿងសំខាន់ដែលលោក Joe Biden និងខ្ញុំឡើងជជែកពិភាក្សាបញ្ហាដែលមានសារៈសំខាន់ខ្លាំង សម្រាប់អាមេរិក និងប្រជាជនអាមេរិក»។

លោកបានបន្ថែមថា ការជជែកដេញដោលបែបនេះអាចដំណើរការដោយគណៈកម្មាធិការជាតិប្រជាធិបតេយ្យ ឬគណៈកម្មការទទួលបន្ទុកការជជែកដេញដោលរបស់ប្រធានាធិបតី ដែលបានត្រួតពិនិត្យការជជែកដេញដោលប្រធានាធិបតី ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕



https://www.nbcnews.com/politics/2024-election/live-blog/super-tuesday-primaries-delegates-live-updates-rcna141233

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)