TA X2

· 03-08

NHK៖ តុលាការជប៉ុនបដិសេធការស្នើឲ្យបញ្ឈប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅ Shikoku

#Shikoku Electric Power# #នុយក្លេអ៊ែរ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5142

តុលាការជប៉ុនបានច្រានចោលពាក្យបណ្តឹងទាមទារឲ្យបិទម៉ាស៊ីនរ៉េអាក់ទ័រលេខ៣ ក្នុងរោងចក្រថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Shikoku Electric Power នៅទីក្រុង Ikata របស់កោះ Shikoku ដែលនេះជាការសម្រេចផ្លូវការលើកដំបូង ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់ សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ នៅភាគខាងលិចប្រទេសជប៉ុនមួយនេះ។ នេះបើតាមការផ្សាយជាសាធារណៈ ក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) នេះ។


សេចក្តីសម្រេចរបស់តុលាការតំបន់ Oita ប្រឆាំងនឹងអ្នកស្រុកដែលព្រួយបារម្ភអំពីហានិភ័យគ្រោះធម្មជាតិនោះ បានអនុញ្ញាតឲ្យមានការដំណើរការជាធម្មតា សម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រសកម្ម ដែលផលិតថាមពលអគ្គិសនីបាន ៨៩០មេហ្គាវ៉ាត់ និងដែលមានអាយុកាល ៣០ឆ្នាំហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Shikoku Electric បានប្រឈមជាមួយនឹងដីកាតុលាការចំនួន២ ដែលបង្គាប់ឲ្យបញ្ឈប់ដំណើរម៉ាស៊ីនរ៉េអាក់ទ័រនេះ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០២០ ប៉ុន្តែដីកាបង្គាប់ទាំង ២នេះ ត្រូវបានលុបចោលដោយតុលាការជាន់ខ្ពស់ នាពេលក្រោយមក៕

https://www.reuters.com/world/asia-pacific/japan-court-rejects-bid-halt-active-shikoku-nuclear-reactor-nhk-reports-2024-03-07/


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)