TA X2

· 04-08

កម្មវិធីស្បៀងអាហារពិភពលោកWFP ព្រមានអំពីអសន្ដិសុខស្បៀង និង​អាហារូបត្ថម្ភ នៅក្នុងចំណោមកុមារ ក្នុងតំបន់ហ្កាហ្សា

#ព័ត៌មាន# #កម្មវិធីស្បៀងអាហារពិភពលោក# #ព័ត៍មានអន្តរជាតិ#

2295

យោងតាមរបាយការណ៍មួយរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា សង្រ្គាមដែលកំពុងអូសបន្លាយក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បានរុញច្រានឱ្យតំបន់ហ៊ុមព័ទ្ធមួយនេះធ្លាក់ចូលក្នុងឋាននរក និងកម្រិតខ្ពស់ជាមួយនឹងវិបត្ដមនុស្សធម៌ធ្ងន់ធ្ងរ ដែលធ្វើអោយជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន អត់បាយ ហើយប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។

អង្គការWFP បានផ្សព្វផ្សាយរបាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងចំណោមកុមារក្នុងតំបន់ហ្កាហ្សា។ ខណ:ដែលទីភ្នាក់ងារអង្គកាសហប្រជាជាតិមួយនេះក៏បានអំពាវនាវឱ្យការពារបុគ្គលិកមនុស្សធម៌ផងដែរ។

ជាងនេះទៅទៀត មនុស្សស្ទើរតែបីភាគ៤(បីភាគបួន) ដែលកំពុងរងនូវភាពអត់ឃ្លានធ្ងន់ធ្ងរនោះ គឺស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ជាកន្លែងដែលអង្គការ WFPអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់អាចចេញចូលដោយសេរី និងឆ្លងកាត់តំបន់ហ្កាហ្សាដោយសុវត្ថិភាព។

លោកស្រី ម៉ារីកា ហ្គូដេរៀន(Marika Guderian)ជានាយក ផ្នែកWFP ប៉ាលេស្ទីន បានអោយដឹងថា កម្មវិធីស្បៀងអាហារពិភពលោកដែលអាចមកទីនេះ បានគឺដើម្បីបំរើមនុស្ស១លាននាក់រាល់ខែជាមួយនឹងអាហារ ពីព្រោះពួកគេបានពឹងផ្អែកលើយើងទាំងស្រុង។ ប៉ុន្ដែយើងនៅតែមានបញ្ហាប្រឈមនៅឡើយ។ លោកស្រីបន្ដថា យើងមិនមានការធានាសន្ដិសុខចាំបាច់ដើម្បីធ្វើការនៅទីនេះទេ។ប៉ុន្ដែមនុស្សក៏ត្រូវការសុវត្ថិភាពដែរ។

https://news.cgtn.com/news/2024-04-07/WFP-warns-of-food-insecurity-malnutrition-for-Gaza-children-1sBOioZQ19u/p.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)