TA X2
· 03-03
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
#ប្រទេសអេហ្ស៊ីប# #តំបន់ហ្កាហ្សា# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
6799
ហ្កាហ្សា ៖ យន្តហោះជាច្រើនគ្រឿង បានទម្លាក់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង កាលពីថ្ងៃសុក្រ ជាលើកទី២ក្នុងសប្តាហ៍នេះ។
លំហូរនៃជំនួយចូលក្នុងតំបន់ហ្កាហ្សា ពីប្រទេសអេហ្ស៊ីប បានថយចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនពុំបានរារាំងជំនួយនោះទេ ហើយបានបន្ទោសអង្គការសហប្រជាជាតិ និងភាគីប៉ាឡេស្ទីន ចំពោះការពន្យារពេលជំនួយណាមួយ។
ប្រទេសហ្ស៊កដានី ដែលអង្គការសហប្រជាជាតិ និងម្ចាស់ជំនួយប្រទេសលោកខាងលិច បានប្រែក្លាយឲ្យទៅជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា បានអនុវត្តជើងហោះហើរចំនួន៤ជើង ជាលើកដំបូង រួមជាមួយកងទ័ពបារាំង ដើម្បីទម្លាក់ស្បៀងអាហារដល់ជនភៀសខ្លួនរាប់ពាន់នាក់ ដែលកំពុងស្នាក់នៅក្នុងទីជម្រក នៅឆ្នេរសមុទ្រ។
មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា មនុស្សយ៉ាងហោចណាស់ ៥៧៦.០០០នាក់ នៅតំបន់ហ្កាហ្សា ជាចំនួនមួយភាគបួននៃចំនួនប្រជាជនតំបន់ហ្កា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស ដោយព្រមានថាគ្រោះទុរ្ភិក្សរីករាលដាល ស្ទើរតែជៀសមិនរួច ប្រសិនបើគ្មានសកម្មភាពជំនួយណាមួយ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រថា យុទ្ធនាការដែនអាកាស និងជើងគោក របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួន ៣០.២២៨ នាក់ និងរបួស ៧១.៣៧៧ នាក់។ ក្រសួងបាននិយាយបន្ថែមថា ពលរដ្ឋប៉ាឡេស្ទីន ១៩៣ នាក់ត្រូវបានសម្លាប់ និង ៩២០នាក់ បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ីស្រាអែលអះអាងថា រថយន្តដឹកជំនួយបើកបុកជនស៊ីវិលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅហ្កាហ្សា
ចំនួនអ្នកស្លាប់នៅហ្កាហ្សា គឺជាង៣០.០០០នាក់ ខណៈដែលអ៊ីស្រាអែលត្រូវចោទប្រកាន់ថាបានបាញ់ប្រហារទៅលើជនស៊ីវិល
ចិន «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះការស្លាប់ អំឡុងពេលផ្តល់ជំនួយ នៅតំបន់ហ្កាហ្សា
សារព័ត៌មាន៖ កាណាដាបានបណ្ដេញអ្នកវិទ្យាសាស្ត្រពីរនាក់ពីការងារជុំវិញផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន
យោបល់ទាំងអស់ (0)