TA X2

· 04-06

រដ្ឋាភិបាលអង់គ្លេស កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ឲ្យឈប់លក់អាវុធទៅឲ្យអ៊ីស្រាអែល

#រដ្ឋាភិបាលអង់គ្លេស# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4987

សម្ពាធ កំពុងកើនឡើងលើនាយករដ្ឋមន្ត្រីអង់គ្លេសលោករីស៊ី ស៊ុណាក់ ( Rishi Sunak) ឲ្យផ្អាកការលក់អាវុធទៅឲ្យអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើក្បួនរថយន្តរបស់បុគ្គលិកផ្តល់ជំនួយនៅតំបន់ហ្កាហ្សា។


ការអំពាវនាវលោកស៊ុណាក់បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់បុគ្គលិកចំនួន៧ នាក់មកពីអង្គការ World Central Kitchen ដែលក្នុងនោះ បីនាក់ គឺជាពលរដ្ឋអង់គ្លេស។

រដ្ឋាភិបាលនេះ នៅតែរង់ចាំយោបល់ផ្នែកច្បាប់ពីមេធាវីរបស់ខ្លួន ថាតើការលក់អាវុធទៅឲ្យអ៊ីស្រាអែល គឺជាការបំពានច្បាប់អន្តរជាតិឬយ៉ាងណា។ លោកស៊ុណាក់ ក៏ស្ថិតនៅក្រោមសម្ពាធក្នុងការបោះពុម្ពផ្សាយយោបល់ផ្នែកច្បាប់ណាមួយ ដែលលោកត្រូវបានផ្តល់ជូនផងដែរ ថាតើរដ្ឋាភិបាលអ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិតាមរយៈសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាឬយ៉ាងណា។


អាត់សំឡេងមួយ បានកើតឡើងនៅចុងសប្តាហ៍របស់លោកស្រី Alicia Kearns ជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាចក្រភពអង់គ្លេស ដោយនិយាយថា លោកស្រី ជឿជាក់ថា រដ្ឋាភិ   បាល បានទទួលយោបល់រួចហើយថា សកម្មភាពរបស់អ៊ីស្រាអែល គឺខុសច្បាប់ ហើយបានបដិសេធមិន  បោះពុម្ពវាទេ។

https://www.cnn.com/2024/04/05/uk/sunak-uk-arms-sales-israel-pressure-intl/index.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)