TA X2
· 04-01
សហរដ្ឋអាមេរិក បញ្ជូនគ្រាប់បែក និងយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ីស្រាអែល
#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ# #វ៉ាស៊ីងតោន# #សហរដ្ឋអាមេរិក#
4269
សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យមានការបញ្ចូនគ្រាប់បែក និងយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
ការបញ្ជូនគ្រឿងយុទ្ធោបករណ៍បែបនេះ បានធ្វើឡើង បើទោះបីជាមានក្តីកង្វល់កើនឡើងរបស់ទីក្រុងវ៉ាស៊ីងតោនចំពោះលទ្ធភាពនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah ជាកន្លែងដែលជនប៉ាឡេស្ទីនជាង ១លាននាក់ កំពុងជ្រកកោន ។
ទោះបីជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលថា ទីក្រុងវ៉ាស៊ីងតោន មិនបានបញ្ជូនអាវុធយោធា ដែលបានស្នើសុំទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ ខណៈដែលការប្រយុទ្ធដ៏ឃោរឃៅនៅតំបន់ហ្កាហ្សា នៅតែបន្តជាជម្លោះដែលបាននាំឲ្យមានការថ្កោលទោសពីភាគីទាំងពីរទៅលើចំណាត់ការផ្នែកនយោបាយនេះ ។
លោក Charles Q. Brown ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក បាននិយាយកាលថា ទោះបីជាយើងបានគាំទ្រពួកគេដោយសមត្ថភាពក៏ដោយ ក៏ពួកគេមិនបានទទួលអ្វីគ្រប់បែបយ៉ាង ដែលពួកគេស្នើសុំនោះដែរ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិសម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែក និងការវាយប្រហារជើងគោកនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៣២.៧០០នាក់ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់
ចំនួនអ្នកស្លាប់នៅហ្កាហ្សា គឺជាង៣០.០០០នាក់ ខណៈដែលអ៊ីស្រាអែលត្រូវចោទប្រកាន់ថាបានបាញ់ប្រហារទៅលើជនស៊ីវិល
អ៊ីស្រាអែល អនុម័តផែនការវាយប្រហារទីក្រុង Rafah ប៉ុន្តែរក្សាក្តីសង្ឃឹមបទឈប់បាញ់ឲ្យនៅមាន
យោបល់ទាំងអស់ (0)