TA X2
· 03-29
គណបក្សប្រឆាំងរបស់ទួរគី មានបំណងវាយបកលោកអឺដូហ្កាន់នៅក្នុងការបោះឆ្នោតមូលដ្ឋាន
#ប្រទេសទួរគី# #ព័ត៌មាន# #គណបក្សប្រឆាំង# #ការបោះឆ្នោត# #ព័ត៍មានអន្តរជាតិ#
2057
ការធ្វើអោយមានស្លាកស្នាម និងប្រេះស្រាំដោយសារជ័យជំនះរបស់លោកថៃយីប អឺដូហ្កាន់ក្នុងឆ្នាំ២០២៣ នៅក្នុងការបោះឆ្នោតសកលនោះ គណបក្សប្រឆាំងក្នុងប្រទេសទួគី មានបំណងវាយបកដ៏ខ្លាំងក្លាក្នុងការបោះឆ្នោតមូលដ្ឋាននៅថ្ងៃអាទិត្យខាងមុខ
ជាមួយអនាគតនៃក្ដីសង្ឃឹមដ៏ធំបំផុរបស់ខ្លួន។ ប៉ុន្ដែអភិបាលក្រុងអ៊ីស្តង់ប៊ុល លោកអេក្រឹម អ៊ីម៉ាំម៉ូគ្លូ (Ekrem Imamoglu) បានចងភ្ជាប់នឹងលទ្ធផលរួចទៅហើយ។
ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងទូទាំងប្រទេសនៅថ្ងៃទី៣១មីនា អាចបន្ថែមកម្លាំងឡើងវិញ លើការគ្រប់គ្រងរបស់លោកប្រធានាធិបតីអឺដូហ្កាន់ បន្ទាប់ពីបានគ្រប់គ្រងប្រទេសទួរគីអស់ពីរទសវត្សន៍មក ឬសញ្ញាផ្លាស់ប្ដូរក្នុងសមាជិកណាតូត្រូវបានខ្វែងគំនិតគ្នាកាន់តែជ្រៅទៅៗនៅក្នុងទិដ្ឋភាពផ្នែកនយោបាយ។
តាមការស្ទង់មតិបង្ហាញថា លោកអ៊ីម៉ាំម៉ូគ្លូ(Imamoglu)និងបេក្ខជនគណបក្សAKP អតីតរដ្ឋមន្រ្ដី គឺលោកមូរ៉ាត់ គូរុម(Murat Kurum) កំពុងស្ថិនៅក្នុងសំលេងប្រគៀកប្រកិតគ្នាក្នុងក្រុងអ៊ីស្ដង់ប៊ុល ជាទីដែលលោកអឺដូហ្កាន់ បានដាក់ឈ្មោះរបស់លោកធ្វើជាអភិបាលក្រុងក្នុងទសវត្សន៍ឆ្នាំ១៩៩០។ ចំណែកបក្សប្រឆាំងដែលកំពុងកាន់តំណែងចៅហ្វាយក្រុងបាននាំមុខក្នុងរដ្ឋធានីអង់ការ៉ា (Ankara)។
លោកអឺដូហ្កានបានស្វះស្វែងរកមុខនាទីកាន់តែធំជាងមុនសម្រាប់ប្រទេសទួគីលើឆាកអន្ដរជាតិ និងបានស្វះស្វែងរកការជួសជុលចំណងទាក់ទងដែលប្រេះស្រាំ ជាមួយប្រទេសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមមាន មជ្ឈឹមបូព៌ាផងដែរ។ ប៉ុន្ដែអំឡុងពេលយុទ្ធនាការឃោសនាលោកបាននិយាយថា ជនជាតិទួរគី(Turks) គួរតែបោះឆ្នោតអោយគណបក្សAKPដើម្បីការពារប្រឆាំងនឹងសត្រូវពិតប្រាកដ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិក និងទួរគី ចាប់ផ្តើមកិច្ចចរចាគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អទំនាក់ទំនងដែលមានបញ្ហា
ស្ថាប័នបោះឆ្នោតថៃស្នើឲ្យតុលាការរំលាយគណបក្សបោះជំហានទៅមុខ
ប្រភពទួរគី អះអាងថា លោកអេរដូហ្គែន និង លោកអាបាស គ្រោងនឹងពិភាក្សាគ្នាអំពីការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា
មេដឹកនាំបក្សប្រឆាំងទុយនីស៊ីលោក Ghannouchi ចាប់ផ្តើមធ្វើកូដកម្មអត់អាហារ នៅក្នុងពន្ធនាគារ
យោបល់ទាំងអស់ (0)