TA X2

· 04-05

UN បានបញ្ចេញថវិកា ១២លានដុល្លារ សម្រាប់ជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី

#ព័ត៌មាន# #UN# #ក្រុមជនអន្ធពាល# #ព័ត៍មានអន្តរជាតិ#

5232

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានបញ្ចេញថវិកាចំនួន ១២ លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនហៃទី ដែលរងផលប៉ះពាល់ដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល។

មូលនិធិនេះ មកពីមូលនិធិឆ្លើយតបគ្រាអាសន្នកណ្តាលរបស់ស្ថាប័នពិភពលោក នឹងជួយផ្តល់ស្បៀងអាហារ ទឹក ការការពារ ការថែទាំសុខភាព និងការគាំទ្រផ្នែកអនាម័យ ដល់ប្រជាជនភៀសខ្លួននិងសហគមន៍ម្ចាស់ផ្ទះ នៅក្នុងរដ្ឋធានី ព័រ អូប្រាំងរបស់ប្រទេសហៃទី និងរដ្ឋធានី អាទីបូនីត(Artibonite) ដែលនៅជិតខាង ដែលបានរងផលប៉ះពាល់ដោយអំពើហិង្សាផងដែរ។ ការិយាល័យបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសហៃទី នៅតែតានតឹង និងប្រែប្រួល ដោយការវាយប្រហារទៅលើអគារថែទាំសុខភាព ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

យោងតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ត្រី និងកុមារបីនាក់ក្នុងចំណោមបួននាក់ ខ្វះលទ្ធភាពទទួលបានសេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ នៅក្នុងតំបន់ទីក្រុង។ ទោះជាយ៉ាងណា ការឆ្លើយតបសង្គ្រោះបន្ទាន់នៅតែបន្ត។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ បាននិយាយថា អង្គការនេះ បានចែកចាយទឹកជាង ៧០.០០០លីត្រ នៅក្នុងទីតាំងជនភៀសខ្លួនចំនួន ៦កន្លែង នៅទូទាំងតំបន់ទីក្រុងព័រអូប្រាំង។ 

កម្មវិធីស្បៀងអាហារពិភពលោក បានរាយការណ៍ថាបានផ្តល់អាហារក្តៅចំនួន ១៧.០០០កញ្ចប់ ដល់ជនភៀសខ្លួននៅទីក្រុងព័រអូប្រាំងកាលពីថ្ងៃពុធ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រជាជនហៃទី បានប្រឈមមុខទៅនឹងបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឲ្យកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង និងដោយសារគ្រោះមហន្តរាយធម្មជាតិកើតមានឡើងវិញ។ អង្គការ OCHA បាននិយាយថា បច្ចុប្បន្ននេះ ភាពគ្មានច្បាប់របស់ក្រុមជនអន្ធពាល បានបោះស្រមោលលើគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ ជាពិសេសនៅក្នុងរដ្ឋធានី Artibonite និងលើសពីនេះ។ 

អង្គការនេះនិយាយថា រហូតមកដល់ពេលនេះ ប្រជាជនហៃទីប្រមាណ ៥,៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌។ អំពើហិង្សាដោយក្រុមជនអន្ធពាល បច្ចុប្បន្នបានពង្រីកដល់តំបន់ជនបទដាច់ស្រយាលខណៈវត្តមានរបស់រដ្ឋាភិបាលចេះតែបន្តថយចុះ។ ក្រុមអង្គការមនុស្សធម៌ បានស្តីបន្ទោសភាពទន់ខ្សោយនៃរចនាសម្ព័ន្ធដែលនៅយូរអង្វែងចំពោះការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវកង្វះសេវាមូលដ្ឋានសំខាន់ៗ ដោយមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ក្លាយជាគោលដៅ និងការជម្លៀសគ្រូបង្រៀនជាច្រើនរយនាក់ដោយបង្ខំ ដែលភាគច្រើនកំពុងភៀសខ្លួនចេញពីប្រទេស។

https://english.news.cn/20240405/a818ac525a7a42329824bac261fb3cc4/c.html#:~:text=UNITED%20NATIONS%2C%20April%204%20(Xinhua,Affairs%20(OCHA)%20on%20Thursday.

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)