TA X2

· 04-01

ប្រទេសហៃទី៖ មេដឹកនាំក្រុមជនអន្ធពាល Jimmy Chérizier ទាមទារតួនាទីចរចាសន្តិភាព

#ព័ត៌មាន# #ប្រទេសហៃទី# #លោក Jimmy Cherizier# #ព័ត៍មានអន្តរជាតិ#

4304

ហៃទី ៖ មេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បាននិយាយថា លោកនឹងពិចារណាលើការបញ្ឈប់អាវុធ ប្រសិនបើក្រុមប្រដាប់អាវុធ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចចរចា ដើម្បីបង្កើត    រដ្ឋាភិបាលថ្មី។

ក្រុមជាច្រើនដឹកនាំដោយលោក Jimmy Chérizier ដែលត្រូវបានគេស្គាល់ថា ជា Barbecue កំពុងគ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រអូប្រាំង(Port-au-Prince)។


លោកបានព្យាករថា អំពើហិង្សាដែលបានរួបរឹតប្រទេសហៃទី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាចនឹងកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខ។

ទោះជាយ៉ាងណា លោកបានប្រាប់សារព័ត៌មាន Sky News ថា៖ «យើងត្រៀមខ្លួនជាស្រេចសម្រាប់ដំណោះស្រាយនានា»។


ប្រទេសហៃទី ដែលជាប្រទេសដ៏ក្រីក្រនៅតំបន់ការ៉ាអ៊ីប មានប្រជាជនជាង ១១ លាននាក់ បានគ្មាននាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី១២ ខែមីនា។

លោក Ariel Henry បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានរារាំងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ មិនឲ្យវិលត្រឡប់មកពីប្រទេសកេនយ៉ា ជាទីដែលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលកងកម្លាំងរក្សាសន្តិភាពយោធា ក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារច្បាប់និងសណ្តាប់ធ្នាប់ឡើងវិញ។

https://www.the-star.co.ke/news/world/2024-03-30-powerful-gang-leader-demands-role-in-haiti-peace-talks/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)