TA X2
· 03-11
យោធាអាមេរិក បញ្ជូនយន្តហោះដឹកបុគ្គលិកស្ថានទូតពីប្រទេសហៃទី និងពង្រឹងសន្តិសុខ
#ព័ត៌មាន# #យោធាអាមេរិក# #ប្រទេសហៃទី# #ព័ត៍មានអន្តរជាតិ#
6049
យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាខ្លួនបានធ្វើប្រតិបត្តិការមួយនៅក្នុងប្រទេសហៃទី ដើម្បីបញ្ជូនបុគ្គលិកស្ថានទូតដែលមិនសំខាន់ចេញពីប្រទេស ហើយបានបន្ថែមកងកម្លាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខស្ថានទូត ខណៈដែលប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះកំពុងស្ថិតក្នុងភាពអាសន្ន។
ប្រតិបត្តិការនេះគឺជាសញ្ញាចុងក្រោយបង្អស់នៃបញ្ហារបស់ប្រទេសហៃទី ខណៈដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលគំរាមកំហែងដល់ការទម្លាក់រដ្ឋាភិបាល និងបាននាំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
ជាមួយគ្នានេះ គណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសហៃទី បានបិទការិយាល័យរបស់ខ្លួនជាបណ្តោះអាសន្ន និងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះមកត្រឹមកម្រិតអប្បបរមា នេះបើយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយលើកឡើងពីកង្វល់សុវត្ថិភាព។
ប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងភាពអាសន្នកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងក្រុមជនអន្ធពាល ដែលព្រមានពីសង្គ្រាមស៊ីវិល ខណៈលោកនាយករដ្ឋមន្ត្រី អារៀល ហិនរី (Ariel Henry) ស្ថិតនៅក្នុងទីក្រុងណៃរ៉ូប៊ី ដើម្បីស្វែងរកកិច្ចព្រមព្រៀងសម្រាប់បេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានពន្យារពេលជាយូរមកហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅជិតវិមានជាតិ ប្រទេសហៃទី ក្នុងទីក្រុងព័រ អូប្រាំង
រដ្ឋធានីហៃទី ស្ថិតក្រោមការឡោមព័ទ្ធ ខណៈមានការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាល
ស្ថានទូតអាមេរិក ព្រមានពីលទ្ធភាពវាយប្រហាររបស់ក្រុមជ្រុលនិយម នៅទីក្រុងមូស្គូ
សហរដ្ឋអាមេរិកបញ្ជូននាវាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តាមសមុទ្រទៅឲ្យតំបន់ហ្កហ្សា
យោបល់ទាំងអស់ (0)