TA X2

· 03-06

ប្រភពទួរគី អះអាងថា លោកអេរដូហ្គែន និង លោកអាបាស គ្រោងនឹងពិភាក្សាគ្នាអំពីការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា

#ព័ត៌មាន# #លោក TAYYIP ERDOGAN# #ព័ត៍មានអន្តរជាតិ#

3803

ប្រភពការទូតទួរគី បាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី តាយីប អេរដូហ្គែន (TAYYIP ERDOGAN) គ្រោងនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរគីក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (MAHMOUD ABBAS) ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា ក្នុងសប្តាហ៍នេះ។

ថ្លែងនៅក្នុងវេទិកាការទូតនៅប្រទេសទួរគីកាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ ម៉ាលីគី (RIYAD-AL MALIKI) បានបញ្ជាក់ថា លោកអាបាស នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ា នៅថ្ងៃអង្គារនេះ និងជួបលោកអេរដូហ្គែន។

ប្រទេសទួរគី ដែលបានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា និងបានគាំទ្រវិធានការដើម្បីឲ្យមានការកាត់ទោសអំពើប្រល័យពូជសាសន៍ នៅតុលាការពិភពលោកនោះ បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់។ ប៉ុន្តែទីក្រុងអង់ការ៉ា មិនមានការចូលរួមផ្ទាល់ ក្នុងការចរចាបទឈប់បាញ់ទេ។

មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសឈូងសមុទ្រមួយចំនួនទេ សមាជិកណាតូទួរគី មិនចាត់ទុកក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ហើយកាលពីថ្ងៃទី៧ ខែតុលា បានធ្វើការវាយប្រហារមួយនៅក្នុងទឹកដីអ៊ីស្រាអែល ដែលជំរុញឲ្យមានយុទ្ធនាការអ៊ីស្រាអែល ក្នុងនាមជាអង្គការភេរវកម្ម។

ប្រភពការទូត បាននិយាយថា លោកអេរដូហ្គែន និង លោកអាបាស នឹងពិភាក្សាអំពីការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាស្ថានភាព នៅតំបន់វេសបែង (WEST BANK)។



https://www.reuters.com/world/middle-east/erdogan-abbas-discuss-delivering-aid-gaza-turkish-source-says-2024-03-04/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)