BBR
· 04-03
ការជំរុញកិច្ចសហប្រតិបត្តិការថាមពលស្អាតនិងរួមគ្នាស្វែងរកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង
#ព័ត៌មាន# #កិច្ចសហប្រតិបត្តិការ# #ការអភិវឌ្ឍន៍# #ព័ត៍មានអន្តរជាតិ#
17414
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តក្រុងអគ្គិសនីសុទ្ធកាន់តែច្រើនឡើងនៃម៉ាកយីហោចិនត្រូវបាននាំចេញទៅក្រៅប្រទេស ដោយនាំមកនូវបទពិសោធន៍ធ្វើដំណើរពណ៌បៃតងដល់ប្រជាជនក្នុងតំបន់និងជួយដល់ការផ្លាស់ប្តូរមធ្យោបាយបៃតងនៃការដឹកជញ្ជូនសាធារណៈ។ រូបភាពបង្ហាញពីរថយន្តក្រុងអគ្គិសនីសុទ្ធ Yutong របស់ប្រទេសចិនកំពុងបើកបរនៅតាមដងផ្លូវនៃទីក្រុង Copenhagen រដ្ឋធានីនៃប្រទេសដាណឺម៉ាក។
កាលពីខែតុលាឆ្នាំមុន ស្ថានីយ៍វារីអគ្គិសនី Busanga នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិនត្រូវបានបញ្ចប់ជាផ្លូវការនិងដាក់ឱ្យដំណើរការ។ ស្ថានីយ៍វារីអគ្គិសនីនេះ មានសមត្ថភាពដំឡើងសរុប ២៤០ មេហ្គាវ៉ាត់ ផលិតអគ្គិសនីស្អាតបាន ១.៣២ ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំនិងអាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបាន ១.១ លានតោន។ រូបភាពបង្ហាញពីទិដ្ឋភាពនៃស្ថានីយ៍វារីអគ្គិសនី Busanga ។
នៅក្នុងខែមករាឆ្នាំនេះ រថយន្ត Euler Good Cat ដែលជារថយន្តអគ្គិសនីគ្រប់គ្រងដោយក្រុមហ៊ុនរថយន្តចិន Great Wall Motors បានបញ្ចប់ការផលិតជាផ្លូវការនៅឯមូលដ្ឋានផលិតរថយន្តថាមពលថ្មីនៅទីក្រុង Rayong ប្រទេសថៃ វាបានក្លាយជារថយន្ត អគ្គិសនីដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសថៃ ហើយនឹងពន្លឿនការផ្លាស់ប្តូរបែបជាថាមពលអគ្គិសនីនៃឧស្សាហកម្មរថយន្តរបស់ប្រទេសថៃ។ រូបភាពបង្ហាញពីកម្មករដែលកំពុងអនុវត្តប្រតិបត្តិការដំឡើងរថយន្តនៅក្នុងរោងចក្រផលិតកម្មនៃមូលដ្ឋានផលិតកម្ម។
ស្ថានីយ៍ផលិតអគ្គីសនីពីកំដៅផែនដី Socian នៅប្រទេសកេនយ៉ាដែលសាងសង់ដោយសហគ្រាសចិនត្រូវបានដាក់ឱ្យដំណើរការនិងបញ្ជូនអគ្គិសនីកាលពីចុងខែមិថុនាឆ្នាំមុន វាបានក្លាយជាស្ថានីយ៍ផលិតអគ្គីសនីពីកំដៅផែនដី ដំបូងគេនៅទ្វីបអាហ្រ្វិកដែលបានបញ្ចប់ដោយផ្ទាល់ទាំងស្រុងពីការរចនា ការផលិតផលិតផល រហូតដល់ការសាងសង់និងការចាត់ចែងដោយសហគ្រាសចិន។ ស្ថានីយ៍ថាមពលនេះមានសមត្ថភាពដំឡើងបាន ៣៥ មេហ្គាវ៉ាត់ ហើយអាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតបាន ២៤ ម៉ឺន តោនក្នុងមួយឆ្នាំ។ រូបភាពបង្ហាញពីអង្គភាពផលិតលេខ ២ នៃស្ថានីយ៍ផលិតអគ្គីសនីពីកំដៅផែនដី Socian។
ការអភិវឌ្ឍន៍យ៉ាងសកម្មនូវថាមពលស្អាតនិងការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គមដែលមានពណ៌បៃតងនិងកាត់បន្ថយកាបូនឌីអុកស៊ីតបានក្លាយជាការឯកភាពទូទៅរបស់សហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើថាមពលស្អាត ជួយដល់ការបំប្លែងពណ៌បៃតងនិងកាត់បន្ថយកាបូនឌីអុកស៊ីតនៃថាមពលសកល ហើយបានចូលរួមជាមួយប្រទេសដទៃទៀតក្នុងការរួមចំណែកកាន់តែច្រើនក្នុងការកសាងពិភពលោកកាន់តែស្អាត។(ប្រភព៖ People's Daily Online)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
NHK៖ តុលាការជប៉ុនបដិសេធការស្នើឲ្យបញ្ឈប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅ Shikoku
កំហឹងរបស់ជនជាតិអាល្លឺម៉ង់ឆាបឆួលកាន់តែខ្លាំង ចំពោះក្រុមហ៊ុន Tesla និងផែនការពង្រីករោងចក្ររបស់ក្រុមហ៊ុន
លោក ស៊ី អំពាវនាវឲ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្ថែមទៀត រវាងចិន និងសហរដ្ឋអាមេរិក
មនុស្ស ៥នាក់ បានស្លាប់ ដោយសាររថយន្តក្រុងបើកបុកផ្លូវហាយវេ ក្បែរទីក្រុង Leipzig នៅអាល្លឺម៉ង់
យោបល់ទាំងអស់ (0)