TA X2

· 04-03

មេដឹកនាំអេស្ប៉ាញប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់ខ្លួននឹងទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន នៅខែកក្កដា

#ប៉ាឡេស្ទីន# #អ្នកសារព័ត៌មាន# #ព័ត៌មាន# #អេស្ប៉ាញ# #ព័ត៍មានអន្តរជាតិ#

4540

បើយោងតាមរបាយការណ៍ជាច្រើនដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ លើបណ្ដាញសារព័ត៌មានអេស្ប៉ាញ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាថា ប្រទេសរបស់លោកនឹងទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន នៅខែកក្កដាខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ EFE និងសារព័ត៌មាន El Pais និង La Vanguardia បានដកស្រង់សម្តីរបស់លោក Sanchez ដែលបានធ្វើសុន្ទរកថាក្រៅផ្លូវការទៅកាន់អង្គភាពសារព័ត៌មាន អំឡុងពេលធ្វើដំណើរ កាលពីល្ងាចថ្ងៃចន្ទ (ទី១ ខែមេសា) ក្នុងរដ្ឋធានីអាម៉ានរបស់ប្រទេសហ្ស៊កដានី ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអ៊ូឌីត។


យោងតាមរបាយការណ៍នោះ បានឲ្យដឹងថា លោក Sanchez បាននិយាយថា លោករំពឹងថា មានឱកាសបង្ហាញពីជម្លោះ នៅមុនការបោះឆ្នោតសភាអឺរ៉ុប នាដើមខែមិថុនា ហើយគូសបញ្ជាក់ពីការជជែកដេញដោលដែលកំពុងបន្តមាននៅឯអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់ថា លោករំពឹងថា ប្រទេសអេស្ប៉ាញនឹងបន្ថែមការទទួលស្គាល់ ចំពោះប៉ាឡេស្ទីន នៅខែកក្កដា ហើយលោកបានបញ្ជាក់ថា លោកជឿជាក់ថា នឹងមាន «ការរិះគន់» ក្នុងពេលឆាប់ៗនេះ នៅសហភាពអឺរ៉ុប ដើម្បីជំរុញឲ្យរដ្ឋសមាជិកមួយចំនួនព្រមព្រមទទួលយកឋានៈដូចគ្នានេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន EFE។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃទី២២ ខែមីនា លោក Sanchez បាននិយាយថា លោកបានយល់ព្រមជាមួយមេដឹកនាំនៃប្រទេសអៀរឡង់ ម៉ាល់តា និងស្លូវេនី ដើម្បី «ចាត់វិធានការដំបូង» ឆ្ពោះទៅរកការទទួលស្គាល់ភាពជារដ្ឋដែលប្រកាសដោយប៉ាឡេស្ទីន នៅក្នុងតំបន់វ៉េសប៊ែង និងហ្កាហ្សាស្ទ្រីប ដែលកាន់កាប់ដោយអ៊ីស្រាអែល។

នាពេលនោះ លោកបានលើកឡើងថា លោករំពឹងថា ការទទួលស្គាល់នឹងកើតឡើងអំឡុងនីតិកាល ៤ឆ្នាំបច្ចុប្បន្ន ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រាប់ប្រទេសទាំង៤ នោះថា ផែនការរបស់ពួកគេស្មើនឹងផ្ដល់ «រង្វាន់ដល់អំពើភេរវកម្ម" ដែលនឹងកាត់បន្ថយឱកាសលើការចរចារកសេចក្ដីសម្រេច ចំពោះជម្លោះ នៅតំបន់ហ្កាហ្សា៕

https://www.reuters.com/world/middle-east/spain-recognise-palestinian-statehood-by-july-leader-says-reports-2024-04-02/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)