TA X2

· 04-01

ជម្លោះបានផ្ទុះឡើងរវាងក្រុមនគរបាល និងក្រុមបាតុករនៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល

#Benjamin Netanyahu# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

3158

ជម្លោះបានផ្ទុះឡើងកាលពីយប់ថ្ងៃសៅរ៍ រវាងក្រុមនគរបាល និងក្រុមបាតុករនៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល ពេលដែលក្រុមបាតុករទាមទារឲ្យរដ្ឋាភិបាលលាលែងពីតំណែង និងទាមទារឲ្យដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ។ 


 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រឈមនឹងបាតុកម្មកើនឡើង ដែលទាមទារឲ្យលោកចុះចេញពីតំណែង ហើយនិងការរិះគន់ពីក្រុមគ្រួសារចំណាប់ថ្នូរដែលបានដាក់ការស្តីបន្ទោសដល់លោក សម្រាប់ការបង្កហានិភ័យដល់អាយុជីវិតចំណាប់ថ្នូរ ១៣០នាក់ នៅជាប់ខ្លួនក្នុងសតំបន់ហ្កាហ្សា ។ 

 ដោយឡែក កិច្ចប្រជុំស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងបន្តនៅថ្ងៃអាទិត្យនេះ នៅទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប ដែលជាការព្យាយាមចុងក្រោយគេដើម្បីផ្អាកសង្រ្គាម ក្រោយជម្លោះរយៈពេល ៦ខែនៅតំបន់ហ្កាហ្សាស្រ្ទីប ។ 

 លោក Netanyahu បានព្រមព្រៀងកាលពីថ្ងៃសុក្រ ចំពោះការចរចាថ្មី ស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា មួយថ្ងៃបន្ទាប់ពីតុលាការកំពូលរបស់ពិភពលោក បានបង្គាប់អ៊ីស្រាអែល ធានាឲ្យមានជំនួយមនុស្សធម៌បន្ទាន់ ទៅដល់ប្រជាជននៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។  

ប៉ុន្តែទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ក៏ដោយ ក៏ការប្រយុទ្ធគ្នាបានបន្តនៅតំបន់ហ្កាហ្សា កាលពីថ្ងៃម្សិលមិញ រួមទាំងតំបន់ជុំវិញមន្ទីរពេទ្យផងដែរ ៕

https://www.israelhayom.com/2024/03/30/clashes-erupt-as-protesters-intensify-fight-to-free-hostages/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)