TA X2
· 03-31
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី រាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង នៅឆ្នាំ ២០២២
#អ៊ុយក្រែន# #ព័ត៌មាន# #Volodymyr Zelenskiy# #ព័ត៍មានអន្តរជាតិ#
2628
អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រ បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២ បានកើនឡើងដល់ ១២,៤២ លាន ហ៊ីរីវនៀ(hryvnias)
( ៣០៦.000ដុល្លារ) ពី ៣,៧ លានហ៊ីរីវនៀកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងនេះ បានមកពីការប្រមូលជួល និងការលក់មូលបត្របំណុលរដ្ឋាភិបាលមួយចំនួនដែលមានភាពប្រសើរឡើង។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ប្រធានាធិបតី បាននិយាយថា ប្រាក់ចំណូលភាគច្រើនរបស់ប្រធានាធិបតី និងគ្រួសាររបស់ខ្លួន បានមកពីប្រាក់ខែ ការប្រាក់ធនាគារ និងចំណូលពីការជួលអចលនទ្រព្យ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា លោកហ្សេឡិនស្គី និងគ្រួសាររបស់លោក ទទួលបានប្រាក់ចំណូលចំនួន ៧,៤៥ លានហ៊ីរីវនៀអ៊ុយក្រែនពីការលក់មូលបត្របំណុលរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ប្រាក់ចំណូលភាគច្រើន បានមកពីប្រាក់ខែរបស់លោក ការប្រាក់ពីធនាគារ និងការជួលអចលនទ្រព្យរបស់លោក ហើយវាបានរាយការណ៍ថា មិនមានការផ្លាស់ប្តូរធំដុំ នៃទ្រព្យសម្បត្តិរបស់ប្រធានាធិបតី ឬយានជំនិះដែលលោកមាននោះទេ។
នៅក្នុងសេចក្តីប្រកាសមុន លោកហ្សេឡិនស្គី បានរាយការណ៍ពីប្រាក់ចំណូលគ្រួសារចំនួន ៣,៧ លាន ហ៊ីរីវនៀហើយនៅឆ្នាំ ២០២១ មុនពេលការផ្ទុះសង្រ្គាមនៅឆ្នាំ ២០២២ ប្រាក់ចំណូល ១០,៨ លាន ហ៊ីរីវនៀ។ ការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ ត្រូវបានគេសន្មតថា មានប្រាក់ចំណូលពីការជួលអចលនទ្រព្យតិចតួច។
https://www.tbsnews.net/worldbiz/europe/ukraines-zelenskiy-reports-his-income-increased-2022-818656
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
ក្រុមប្រឹក្សាសន្តិសុខ UN ប៉ះទង្គិចគ្នាជុំវិញការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីបង្កើនការគាំទ្រសម្រាប់ផែនការសន្តិភាព
វិមានក្រឹមឡាំង៖ លោក Macron បង្ហាញថាបារាំងត្រៀមខ្លួនរួចការជាប់ពាក់ព័ន្ធកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែន
យោបល់ទាំងអស់ (0)